នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ទីក្រុងហាយហ្វុង

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ទីក្រុងហាយហ្វុង - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ទីក្រុងហាយហ្វុង

(VOVworld)-អនុវត្តកម្មវិធីជួបប្រាស្រ័យជាមួយអ្ន​កបោះឆ្នោត បន្ទាប់ពីកិច្ចប្រជុំលើកទី
 ២រដ្ឋសភាវៀតណាមនីតិកាលទី១៤នោះ នាព្រឹកថ្ងៃទី២៥វិច្ឆិកា នាយករដ្ឋមន្ត្រីរដ្ឋាភិ
បាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញរួមជាមួយក្រុមសមាជិក សភាទីក្រុងហាយហ្វុងជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Hai An សំដៅជូន ដំណឹងអំពី
លទ្ធផលនៃកិច្ចប្រជុំ ផ្ទៀងស្តាប់ និងឆ្លើយសំណួររបស់អ្នកបោះឆ្នោតផងដែរ ។ នៅទី
នេះ លោក Nguyen Xuan Phuc បានទទួលយករាល់មតិរបស់អ្នកបោះឆ្នោត ស្តីពីបញ្ហា
ធំៗរបស់ប្រទេសជាតិក៏ដូចជាបញ្ហាពាក់ព័ន្ធទៅនឹងជីវភាពរស់នៅរបស់ ប្រជាជន។
លោក Nguyen Xuan Phuc មានបំណងថា ទីក្រុងហាយហ្វុងគប្បីពង្រីកនូវ ឧត្តមភាព
របស់ខ្លួន ដើម្បីបន្តកសាងនិងអភិវឌ្ឍន៍ទីក្រុង ព្រមទាំងលើកកំពស់ ជីវភាពរស់នៅ
របស់ប្រជាជនទៀតផង។ ស្តីពីគោលដៅកសាងជនបទថ្មីនៅទីក្រុង ហាយហ្វុង
លោក Nguyen Xuan Phuc បានអះអាងថា បក្សនិងរដ្ឋជានិច្ចកាលចាត់ ទុកកម្មវិធីនេះ
ជាអាទិភាពចម្បង តាមនោះស្ថាប័នគ្រប់ជាន់ថ្នាក់របស់ទីក្រុងត្រូវបន្ត អនុវត្តនូវកម្មវិធី
នេះប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ