នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសមអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping

(VOVWORLD) -នាថ្ងៃទី១១វិច្ឆិកាឆ្នាំ២០១៧ នៅទីក្រុង Da Nang (វៀតណាម) នាយករដ្ឋ មន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសម្តែងការគួរសមអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសមអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping - ảnh 1នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសមអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping 

  នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានអះអាងថា វៀត ណាមស្វិតស្វាញនឹងគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព  សហប្រតិបត្តិការនិងអភិវឌ្ឍន៍ ពហុបែប ពហុភាគីទំនាក់ទំនងអន្តរជាតិ ហើយ បក្សនិងរដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងលើទំនាក់ ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយ ចិន។ នាយករដ្ឋមន្ត្រី វៀតណាមបានស្នើឲ្យលោក Xi Jinping បន្តផ្តោតការយកចិត្តទុកដាក់និងការ បញ្ជាណែនាំ ដើម្បីទំនាក់ទំនង សហប្រតិ បត្តិការទ្វេភាគីកាន់តែអភិវឌ្ឍន៍ប្រ កបដោយប្រសិទ្ធភាពដើម្បីផលប្រ យោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ស្តីពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរ ដោះស្រាយជំលោះដោយសន្តិវិធី សមស្របជាមួយ ច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់ សមុទ្រឆ្នាំ១៩៨២ ទន្ទឹមជាមួយគ្នានោះ ស្នើឲ្យភាគីទាំងពីរ អនុវត្តត្រឹមត្រូវ រាល់កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរនិងរដ្ឋទាំងពីរ និងត្រួត ពិនិត្យល្អលើការខ្វែងគំនិត រួមគ្នារក្សាសន្តិភាពនិងស្ថិរភាពលើសមុទ្រខាងកើត។

        រីឯខ្លួនវិញ លោក Xi Jinping បានជួនពប្រទេសវៀតណាម បានរៀបចំ ប្រកបដោយជោគជ័យសន្និសីទជាន់ខ្ពស់ APEC ២០១៧។ ប្រធានរដ្ឋ ចិនបានផ្ញើការសាកសួរសុខទុកដល់បក្ស រដ្ឋាភិបាលនិងប្រជាជនតំបន់ដែល ត្រូវរងការខូចខាតដោយគ្រោះធម្មជាតិនាពេលកន្លងទៅ ព្រមទាំងប្រកាសថា រដ្ឋាភិបាលចិនផ្តល់ជំនួយឧបត្ថម្ភជាប្រាក់ចំនួន ១០លានយន់ជួយជំនះពុះ ពារលើផលវិបាកដោយគ្រោះធម្មជាតិ។ លោកអះអាងថា បក្ស រដ្ឋាភិបាលនិងប្រជាជនចិន យកចិត្តទុកដាក់លើការពង្រឹងពង្រីកទំនាក់ទំនង លើគ្រប់វិស័យជាមួយវៀត ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ