នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី
|
នាយករដ្ឋមន្ត្រូីរដ្ឋាភិបាលលោក Nguyen Xuan Phuc |
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitri Medvedev នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Nguyen Xuan Phuc នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ រុស្ស៊ីនិងចូលរួម
សន្និសីទជាន់ខ្ពស់សំដៅរំលឹកខួបលើកទី២០នៃទំនាក់ទំនងដៃគូរ សន្ទារុស្ស៊ី-អាស៊ាន ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ឧសភាឆ្នាំ២០១៦។ ទំនាក់ទំនង នយោបាយវៀតណាម-
រុស្ស៊ីតមានការជឿទុកចិត្តខ្ពស់និងត្រូវបានពង្រឹងនិង ពង្រីកដោយឥតឈប់ឈរ។ ហើយភាគីទាំងពីរបានរួមសហការគ្នាយ៉ាងស្អិតរមួត និងគាំទ្រគ្នាលើបណ្តាវេទិការ
អន្តរជាតិ។
ដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីលើកនេះរបស់នាយករដ្ឋមន្ត្រីលោក
Nguyen Xuan Phuc នឹងរួមចំណែកដាក់ចេញគោលមាគ៌ាកិច្ចការបរទេសដែល បានមហាសន្និបាតបក្សលើកទី១២ដាក់ចេញ រួមទាំង បង្កើនទំនាក់ទំនងដៃគូរ យុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-រុស្ស៊ី នាំទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍កាន់ តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕