នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅសាកសួរសុខទុក្ខនិងស្វែងយល់សភាពការនៅ Son La
|
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅសាកសួរសុខទុក្ខនិងស្វែងយល់សភាពការនៅ Son La |
(VOVworld)-នារសៀលថ្ងៃទី៣០កញ្ញា នៅពេលមកដល់ទីក្រុង Dien Bien ភ្លាមមួយ
រំពេច នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រី លោក Trinh
Dinh Dung បានអញ្ជើញទៅត្រួតពិនិត្យ ក្តាប់ជាប់ស្ថានភាព ជួបសំណេះសំណាល
និងជូនអំណោយដល់ប្រជាជននៅតំបន់តាំងទីលំនៅថ្មីនៃគម្រោងការវារីអគ្គីសនី
Son La នៅឃុំ Noong Bua ទីក្រុង Dien Bien Phu ខេត្ត Dien Bien ។ក្នុងការសាកសួរ
សុខ ទុក្ខជីវភាពរស់នៅនិងការរៀនសូត្ររបស់ប្រជាជននៅទីនេះ លោក Nguyen
Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែលប្រជាជនបានគាំទ្រ និងប្តូរដីសម្រាប់
បំរើសំណង់វារីអគ្គីសនីជាតិ។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏ មាន
បំណងថា ប្រជាជននៅទីនេះពង្រីកស្មារតីប្រពៃណី សាមគ្គីកសាងស្រុកថ្មី ជា
ពិសេសផ្តោតការយកចិត្តទុកដាក់លើការសិក្សារៀនសូត្ររបស់កូនចៅដើម្បីក្លាយ
ទៅជាមនុស្សមានផលប្រយោជន៍សម្រាប់មាតុប្រទេស៕