នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចចិន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចចិន - ảnh 1
អាណិិកជនវៀតណាមនៅចិនទទួលនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc

(VOVworld)-នាព្រឹកថ្ងៃទី១២កញ្ញា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក
 Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង
ណាននីងខេត្ត Guangxi ទៅដល់រដ្ឋធានីប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចប្រទេស
 ចិនតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក Li Keqiang។ អញ្ជើញទទួល
 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងគណៈប្រតិភូអមដំណើរមានវត្តមាន 
អនុរដ្ឋមន្ត្រីការបរទេសចិន លោក Liú Zhènmín រួមទាំងមន្ត្រីស្ថានទូតវៀតណាមនិង សហគមន៍ជនវៀតណាមកំពុងរស់នៅ សិក្សានិងធ្វើការនៅចិនផងដែរ។

       ពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងគណៈ
ប្រតិភូជាន់ខ្ពស់វៀតណាមបានប្រព្រឹត្តទៅដ៏មហោឡារិតនៅ មហា សាលប្រជាជន
នៃរដ្ឋធានីប៉េកាំង។​បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
អញ្ជើញជួបចរចារជាមួយសមភាគីចិនលោក Li Keqiang។​លោក Nguyen Xuan Phuc
 នឹងអញើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំបក្សនិង រដ្ឋចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ