នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖បដិវត្តន៍ឧស្សាហកម្ម៤,០ជាឱកាសសំរាប់វិនិយោគិន
(VOVWORLD) -ដោយប្រធានបទ៖” VBF-២០ឆ្នាំរួមដំណើរជាមួយសហគមន៍ សហគ្រាស និងឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច ឆ្នាំ២០២០ នោះ”វេទិកាសហគ្រាសវៀតណាម (VBF) ប្រចាំឆ្នាំ២០១៧ បានប្រារព្ធឡើង នាព្រឹកថ្ងៃទី១២ធ្នូ នៅទីក្រុងហាណូយ។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖បដិវត្តន៍ឧស្សាហកម្ម៤,០ជាឱកាសសំរាប់វិនិយោគិន |
ដោយប្រធានបទ៖” VBF-២០ឆ្នាំរួមដំណើរជាមួយសហគមន៍សហគ្រាស និងឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច ឆ្នាំ២០២០នោះ”វេទិកាសហគ្រាសវៀតណាម (VBF) ប្រចាំឆ្នាំ២០១៧ បានប្រារព្ធឡើង នាព្រឹកថ្ងៃទី១២ធ្នូ នៅទីក្រុងហាណូយ។ វេទិកាឆ្នាំនេះបានប្រមូលផ្តុំពិភាក្សាអំពី៖ លើកកំពស់ទិន្នផល និងបណ្ដាកត្តាជំរុញការអភិវឌ្ឍន៍របស់ផ្នែកឧស្សាហកម្ម ជំរុញការវិនិយោគផ្នែកឯកជន សំដៅកែលំអស្ថានភាពហិរញ្ញវត្ថុ ។
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖បដិវត្តន៍ឧស្សាហកម្ម៤.០ជាឱកាសសំរាប់វិនិយោគិនពេលគេមកវិនិយោគនៅវៀតណាម។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលនឹងផ្លាស់ប្តូរថ្មីរបៀបគ្រប់គ្រង សំដៅកសាងបរិយាកាសអាជីវកម្មអំណោយផល លើកទឹកចិត្តការច្នៃប្រឌិតមានចរិតលក្ខណះប្រកួតប្រជែង។
“ នាបច្ចុប្បន្ន រដ្ឋាភិបាលកំពុងប្រមូលផ្តុំកែលំអគុណភាពរបៀបរបប គោលនយោបាយ ច្បាប់តាមទិសបង្កើនលក្ខណះតម្លាភាព សុវត្ថិភាព និងប្រសិទ្ធភាព ជំរុញនីតិរដ្ឋ លើកកំពស់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចសំដៅរក្សាកំណើន ធានាវឌ្ឍនភាពសង្គម។ ហើយសហគមន៍សហគ្រាសនោះឯងជាកម្លាំងចលករផង និងជាមធ្យោបាយផងដើម្បីរដ្ឋាភិបាលអនុវត្តចក្ខុវិស័យ និងគោលបំណងរបស់ខ្លួន។”
នាយករដ្ឋមន្ត្រីក៏បានអោយដឹងថែមទៀតថា៖នាពេលខាងមុខនេះ រួមជាមួយការរក្សាម៉ាក្រូសេដ្ឋកិច្ចនោះ រដ្ឋាភិបាលវៀតណាមនឹងផ្តល់អាទិភាពចំពោះការវិនិយោគ លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយចំណាយសំរាប់សហគ្រាស៕