នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ ការថែរក្សានិងការពារសុខភាពប្រជាជនតែងតែជាអាទិភាពកំពូល

(VOVWORLD) -  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនទាំងមូលតែងតែដឹងគុណ យោគយល់និងចែករំលែកការលំបាក និងការលះបង់របស់វិស័យសុខាភិបាល របស់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងភ្នាក់ងារសុខាភិបាលទាំងមូល។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ ការថែរក្សានិងការពារសុខភាពប្រជាជនតែងតែជាអាទិភាពកំពូល - ảnh 1លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បុព្វហេតុនៃការថែទាំនិងការពារសុខភាពប្រជាជនកាន់តែប្រសើរឡើង គឺតែងតែជាអាទិភាពនិងកង្វល់របស់បក្ស និងរដ្ឋ (រូបថត៖ VOV)

នាយប់ថ្ងៃទី ២៧ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមនិងថ្លែងមតិក្នុងកម្មវិធីសិល្បៈ “យុទ្ធជនអាវស” ដោយក្រសួងសុខាភិបាលសហការជាមួយទូរទស្សន៍វៀត ណាមរៀបចំឡើង ដើម្បីលើកតំកើងយុទ្ធជនអាវស ការលះបង់របស់ក្រុមគ្រូពេទ្យ ដើម្បីបុព្វហេតុថែទាំសុខភាពប្រជាជន ក្នុងឱកាសទិវាគ្រូពេទ្យវៀតណាមថ្ងៃទី ២៧ កុម្ភៈ។

អញ្ជើញថ្លែងមតិក្នុងកម្មវិធី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនទាំងមូលតែងតែដឹងគុណ យោគយល់និងចែករំលែកការលំបាក និងការលះបង់របស់វិស័យសុខាភិ បាល របស់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងភ្នាក់ងារសុខាភិបាលទាំងមូល។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ ការថែរក្សានិងការពារសុខភាពប្រជាជនតែងតែជាអាទិភាពកំពូល - ảnh 2កម្មវិធី “យុទ្ធជនអាវស” រំលឹកគ្រូពេទ្យវៀតណាម និងរយៈពេល ២ ឆ្នាំនៃការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ (រូបថត៖ VOV)

“ក្នុងឱកាសអបអរសាទរទិវាគ្រូពេទ្យវៀតណាម ជាថ្មីម្តងទៀត ខ្ញុំសូមផ្ញើរសេចក្តីជូនពរដល់ វេជ្ជបណ្ឌិត កម្មាភិបាល បុគ្គលិកនៃវិស័យសុខាភិបាល គ្រប់ផ្នែកទូទាំងប្រទេស។ ប្រជាជនវៀតណាមគ្រប់រូបចង់ថ្លែងនូវអំណរគុណ ការចែករំលែក ការយោគយល់គ្នា ការស្រុះចិត្តគំនិតចំពោះវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យ ជាមួយនឹងបេសកកម្មប្រកបដោយមោទនភាពនិងខ្ពង់ខ្ពស់ “គ្រូពេទ្យដូចអ្នកម្តាយស្លូតបូត” ក្នុងការថែរក្សានិងការពារសុខភាពប្រជាជន រួមចំណែកកសាងប្រទេសជាតិកាន់តែរឹងមាំ ប្រទេសសម្បូររុងរឿង។

យ៉ាងណាមិញ ជំងឺរាតត្បាតក្នុងប្រទេសវៀតណាមបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងជាមូលដ្ឋាន ប៉ុន្តែនៅតែមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅឡើយ។ លោកនាយករដ្ឋមន្ត្រីបានស្នើសុំជាដាច់ខាតកុំឱ្យមានការធ្វេសប្រហែស ឬបាត់បង់ការប្រុងប្រយ័ត្នជាមួយនឹងវីរុសប្រភេទថ្មី ហើយត្រូវអនុវត្តន៍ការចាក់វាក់សាំងឲ្យកាន់តែឆាប់រហ័សដោយធានាសុវត្ថិភាព វិទ្យាសាស្ត្រ និងប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការថែរក្សា និងការពារសុខភាពប្រជាពលរដ្ឋ តែងតែជាអាទិភាព និងកង្វល់របស់បក្ស និងរដ្ឋជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ