នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ចាប់ផ្តើមចូលរួមសប្តាហ៍កំពូលមហាសន្និបាតអ.ស.ប លើកទី៧៨ និងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក

(VOVWORLD) - នារសៀលថ្ងៃទី ១៧ កញ្ញា យន្តហោះពិសេសដឹកនាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងគណៈប្រតិភូវៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ San Francisco រដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋ អាមេរិក ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូលលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដោយរួមផ្សំជាមួយសកម្មភាពទ្វេភាគីជាច្រើននៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែកញ្ញា។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ចាប់ផ្តើមចូលរួមសប្តាហ៍កំពូលមហាសន្និបាតអ.ស.ប លើកទី៧៨ និងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក - ảnh 1អាណិកជនវៀតណាមនៅទីក្រុង San Francisco សហរដ្ឋអាមេរិកទទួលស្វាគមន៍នាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម (រូបថត៖ VGP/Nhat Bac)

តាមគម្រោង ក្នុងក្របខ័ណ្ឌនៃកម្មវិធីចូលរួមសប្តាហ៍កំពូល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ; ចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីបញ្ហាសកលលោក ដូចជាការប្រែប្រួលអាកាសធាតុ ការឆ្លើយតបនឹងជំងឺរាតត្បាត...។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក៏នឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ; ជួបពិភាក្សាជាមួយប្រធានសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិមួយចំនួនទៀត។

ក្នុងកម្មវិធីសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងមានជំនួបជាមួយអនុប្រធានាធិបតីអាមេរិក ថ្នាក់ដឹកនាំសភាអាមេរិក ទីប្រឹក្សាសន្តិសុខជាតិ និងសមាជិកមួយចំនួននៃគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលអាមេរិក។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងជួបជាមួយសហគមន៍វៀតណាម និងកម្មាភិបាលវៀតណាមដែលកំពុងធ្វើការនៅអង្គការនានានៃអ.ស.ប;  ទៅទស្សនាសកលវិទ្យាល័យ និងអាជីវកម្មនាំមុខគេមួយចំនួនរបស់សហរដ្ឋអាមេរិក ទស្សនាផ្សារហ៊ុន NASDAQ និងចូលរួមសន្និសីទផ្សព្វផ្សាយពាណិជ្ជកម្ម និងវិនិយោគវៀតណាម-អាមេរិក ព្រមទាំងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាចងសម្ព័ន្ធភាពរវាង រវាងទីក្រុងហូជីមិញ និងទីក្រុងញូវយ៉ក ...។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh មានសារៈសំខាន់ នាំមកសារដ៏ធំធេងរបស់បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមទៅកាន់សហរដ្ឋ អាមេរិក និងមិត្តអន្តរជាតិអំពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងសមាហរណកម្មវៀតណាម ចូលរួមយ៉ាងសកម្ម   និងមានប្រសិទ្ធភាពជាមួយបណ្តាដំណើរការអន្តរជាតិ រួមចំណែកយ៉ាងសំខាន់ដល់ទំនាក់ទំនងវៀតណាម - អង្គការសហប្រជាជាតិ និងវៀតណាម - សហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ