នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ចូលរួមកម្មវិធី "សញ្ញាសម្គាល់ Techfest 2023 "
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានអះអាងថាព្រឹត្តិការណ៍ដ៏សំខាន់នេះបង្ហាញពីសាររបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ភាពជាសហគ្រិន និងការច្នៃប្រឌិតប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយ សំដៅធ្វើឱ្យវៀតណាមក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងតំបន់ និងពិភពលោក។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ចូលរួមកម្មវិធី "សញ្ញាសម្គាល់ Techfest 2023 " ។រូបថត៖ VOV |
នារសៀលថ្ងៃនេះ (២៥ វិច្ឆិកា) នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងក្នុងកម្មវិធី "សញ្ញាសម្គាល់ Techfest 2023 "។
លោកនាយករដ្ឋមន្ត្រីបានអះអាងថាព្រឹត្តិការណ៍ដ៏សំខាន់នេះបង្ហាញពីសាររបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ភាពជាសហគ្រិន និងការច្នៃប្រឌិតប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយ សំដៅធ្វើឱ្យវៀតណាមក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងតំបន់ និងពិភពលោក។
ដើម្បីនាំការចាប់ផ្ដើមអាជីវកម្ម និងនវានុវត្តន៍មានប្រសិទ្ធភាព លោកនាយករដ្ឋមន្ត្រីតម្រូវឱ្យក្រសួង ស្ថាប័ន មូលដ្ឋាន និងធុរកិច្ចត្រូវមានយុទ្ធសាស្ត្រជាប្រព័ន្ធ និងផ្តោតការយកចិត្តទុកដាក់អនុវត្ត។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទស្សនៈវិស័យទាំងមូលរបស់រដ្ឋាភិបាលគឺយកមនុស្ស និងអាជីវកម្មជាមជ្ឈមណ្ឌល ជា គោលដៅ និងជាកម្លាំងចលករ ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នាពេលខាងមុខ ចាំបាច់ត្រូវផ្តោតលើអាទិភាពសំខាន់ៗចំនួនបួន៖ ការចាប់ផ្ដើមអាជីវកម្ម ការច្នៃប្រឌិតបច្ចេកវិទ្យាព័ត៌មាន សន្តិសុខបណ្តាញអ៊ីនធឺណិត សេវាឌីជីថល ការចាប់ផ្តើមអាជីវកម្ម នវានុវត្តន៍បច្ចេកវិទ្យាវេជ្ជសាស្រ្ត និងការអប់រំ; ការចាប់ផ្តើមអាជីវកម្ម និងនវានុវត្តន៍បច្ចេកវិទ្យាបរិស្ថាន និងថាមពល; ការចាប់ផ្តើមអាជីវកម្ម និងនវានុវត្តន៍អភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្មបច្ចេកវិទ្យាខ្ពស់៕