នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ចូលរួមពិធីចុះហត្ថលេខាលើការដាក់ពង្រាយ គម្រោងឧស្ម័ន - អគ្គីសនីប្លុក B របស់ Petrovietnam

(VOVWORLD) - នាព្រឹកថ្ងៃទី ៣០ តុលា នៅទីក្រុងហាណូយ ក្រោមការអញ្ជើញជាសាក្សីរបស់ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម (Petrovietnam) និងដៃគូនានាបានចុះហត្ថលេខាលើកិច្ចសន្យាពាក់ព័ន្ធ និងដាក់ ពង្រាយចង្កោមគម្រោងឧស្ម័ន-អគ្គិសនីប្លុក B ដោយកត់សម្គាល់ការបោះជំហានដ៏សំខាន់ មួយនៃចង្កោមគម្រោងនេះ។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ចូលរួមពិធីចុះហត្ថលេខាលើការដាក់ពង្រាយ គម្រោងឧស្ម័ន - អគ្គីសនីប្លុក B របស់ Petrovietnam - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា ក្នុងយុទ្ធសាស្ត្រនិងផែនការមេអភិវឌ្ឍន៍ថាមពលជាតិ រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនូវឧស្សាហកម្មប្រេងឧស្ម័ន។ (រូបថត៖ VOV)
ចង្កោមគម្រោងឧស្ម័ន-អគ្គីសនីប្លុក B - O Mon គឺជាគម្រោងប្រេងឧស្ម័នថ្នាក់ជាតិ ដ៏សែនសំខាន់ ជាចង្កោមគម្រោងឧស្ម័នអគ្គីសនី ដ៏ធំបំផុតនៅប្រទេសវៀតណាមនាពេល បច្ចុប្បន្ននេះ ជាមួយនឹងទិន្នផលឧស្ម័នតាមការគ្រោងទុកចំនួន ៥,០៦ ពាន់លានម៉ែត្រ គីបក្នុងមួយឆ្នាំ ដោយផ្គត់ផ្គង់ដល់រោងចក្រឧណ្ហអគ្គីសនី O Mon ចំនួន ៤ នៅទីក្រុង Can Tho ដែលមានសមត្ថភាពដំឡើងសរុប ៣៨០០ MW ដើរតួនាទីយ៉ាងសំខាន់ក្នុង យុទ្ធសាស្ត្រធានាតុល្យភាពការផ្គត់ផ្គង់និងតម្រូវការ ធានាសន្តិសុខថាមពលជាតិ និង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារអធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាម។
អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បាន អះអាងថា ក្នុងយុទ្ធសាស្ត្រ និងផែនការមេអភិវឌ្ឍន៍ថាមពលជាតិ រដ្ឋាភិបាលវៀត ណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនូវឧស្សាហកម្មប្រេងឧស្ម័នរបស់វៀតណាម ជាពិសេសការអភិវឌ្ឍឧស្សាហកម្មឧស្ម័ន។ ក្នុងនោះ លើកទឹកចិត្តការវិនិយោគលើការធ្វើអាជីវកម្មប្រេងឧស្ម័ននៅលើខ្ពង់រាបបាតសមុទ្រ វៀតណាម ជាពិសេសនៅតំបន់ទឹកជ្រៅ និងនាយសមុទ្រ; ផ្តល់អាទិភាពដល់ការ នាំយកឧស្ម័នធម្មជាតិដែលបានធ្វើអាជីវកម្មពីខ្ពង់រាបបាតសមុទ្រវៀតណាមមក ផលិតអគ្គិសនី និងឧស្សាហកម្ម ក៏ដូចជាការប្រើប្រាស់ស៊ីវិលផងដែរ។ វៀត ណាមមានបំណងថាភាគីទាំងអស់នឹងគាំទ្រ ហើយសម្របសម្រួលជាមួយសម្ព័ន្ធ ក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម ដើម្បីដោះស្រាយកិច្ចការលំបាក និងបញ្ហា ប្រឈមក្នុងដំណាក់កាលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ