នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមេសា និងរយៈពេល ៤ ខែដើមឆ្នាំ
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យរដ្ឋាភិបាលពិភាក្សាអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែមេសា និងរយៈពេល៤ខែដើមឆ្នាំ ទិសដៅ និងភារកិច្ចស្នូលក្នុងខែឧសភា និងរយៈពេលខាងមុខរួមជាមួយខ្លឹមសារសំខាន់ៗមួយចំនួនទៀត។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមេសា និងរយៈពេល ៤ ខែដើមឆ្នាំ |
នាព្រឹកថ្ងៃទី៥ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមេសា និងរយៈពេល ៤ ខែដើមឆ្នាំ។
អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងខែមេសា និងរយៈពេល ៤ ខែដើមឆ្នាំនេះ រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានាបានប្រកាន់ខ្ជាប់គោលដៅនានា ដឹកនាំ និងអនុវត្តន៍យ៉ាងប្ដូរផ្ដាច់រាល់ភារកិច្ច និងដំណោះស្រាយដែលបានដាក់ចេញតាមបាវចនា "សាមគ្គីភាព វិន័យ ឫទ្ធានុភាព បត់បែន នវានុវត្តន៍ ទាន់ពេលវេលា និងប្រសិទ្ធភាព"។ អាស្រ័យហេតុនេះ ស្ថានភាពសេដ្ឋកិច្ចសង្គមបន្តសម្រេចបានលទ្ធផលវិជ្ជមាន។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យរដ្ឋាភិបាលពិភាក្សាអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែមេសា និងរយៈពេល៤ខែដើមឆ្នាំ ទិសដៅ និងភារកិច្ចស្នូលក្នុងខែឧសភា និងរយៈពេលខាងមុខរួមជាមួយខ្លឹមសារសំខាន់ៗមួយចំនួនទៀត។ រាយការណ៍នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចក្នុងខែមេសា និងរយៈពេល ៤ ខែដើមឆ្នាំមានស្ថិរភាពជាមូលដ្ឋាន តុល្យភាពសំខាន់ៗត្រូវបានធានា អតិផរណាត្រូវបានគ្រប់គ្រង។ អតិផរណាមាននិន្នាការថយចុះជាលំដាប់ក្នុងរយៈពេលប៉ុន្មានខែ ហើយ CPI ជាមធ្យមក្នុងរយៈពេល ៤ ខែដើមឆ្នាំបានកើន ៣,៨៤% បើធៀបនឹងរយៈពេលដូចគ្នា; ក្នុងរយៈពេល ៤ ខែដើមឆ្នាំ អតិរេកពាណិជ្ជកម្មសម្រេចបាន ៦,៣៥ ពាន់លានដុល្លារអាមេរិកផងដែរ៕