នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំស្តីពីផែនការវិនិយោគសាងសង់ផ្លូវល្បឿនលឿន

(VOVWORLD) - ផលប្រយោជន៍របស់រដ្ឋ សហគ្រាស និងប្រជាជនត្រូវតែសមស្របនឹងគ្នាក្នុងស្មារតីផលប្រយោជន៍ប្រកបដោយសុខុដមរមនាចែករំលែកហានិភ័យ និងប្រយុទ្ធប្រឆាំងភាពខ្ជះខ្ជាយ។ 
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំស្តីពីផែនការវិនិយោគសាងសង់ផ្លូវល្បឿនលឿន - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh

នាព្រឹកថ្ងៃទី១២ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋានស្ដីពីគម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿន៖ Ninh Binh - Nam Dinh - Thai Binh ដែលមានប្រវែងសិក្សាប្រហែល ២៦ គីឡូម៉ែទ្រ និង Gia Nghia (Dak Nong) – Chon Thanh (Binh Phuoc) ដែលមានប្រវែងសរុបប្រហែល ១២៨ គីឡូមែទ្រ។

យោងតាមតំណាងក្រសួងគមនាគមណ៍ និងដឹកជញ្ជូន ចាំបាច់ត្រូវលើកសំណើវិនិយោគលើការសាងសង់ផ្លូវល្បឿនលឿនទាំងនេះ ដើម្បីសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនើប និងស៊ីសង្វាក់គ្នា យោងតាមសេចក្តីសម្រេចចិត្តលេខ ១៣ នៃមហាសន្និបាតបក្ស។ ឆ្លើយតបនឹងតម្រូវការកើនឡើងនៃការដឹកជញ្ជូន បម្រើដល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រៀបចំរចនាសម្ព័ន្ធឡើងវិញនូវលំហអភិវឌ្ឍន៍សេដ្ឋកិច្ច តភ្ជាប់តំបន់ បង្កើតប៉ូលកំណើនក្នុងតំបន់សេដ្ឋកិច្ចសំខាន់នៃតំបន់វាលទំនាបទន្លេក្រហម និងតំបន់ណាមបូខាងកើតអភិវឌ្ឍមធ្យោបាយដឹកជញ្ជូនប្រកបដោយនិរន្តរភាពទំនើប រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា ផ្លូវល្បឿនលឿននីមួយៗត្រូវមានខ្សែផ្លូវចំនួន៤ យ៉ាងពេញលេញ ល្បឿនត្រូវឡើងដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមានតែកិច្ចសហប្រតិបត្តិការរដ្ឋ និងឯកជនប៉ុណ្ណោះ ទើបមានធនធានដើម្បីធ្វើទៅបាន។ ទោះជាយ៉ាងណាក៏ដោយ ផលប្រយោជន៍របស់រដ្ឋ សហគ្រាស និងប្រជាជនត្រូវតែសមស្របនឹងគ្នាក្នុងស្មារតីផលប្រយោជន៍ប្រកបដោយសុខុដមរមនាចែករំលែកហានិភ័យ និងប្រយុទ្ធប្រឆាំងភាពខ្ជះខ្ជាយ។ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចាំបាច់ត្រូវមានគោលដៅ និងដំណោះស្រាយច្បាស់លាស់ ក៏ដូចជាដំណាក់កាលអនុវត្តន៍ជាក់លាក់ ដោយឈរលើមូលដ្ឋាននោះ ស្ថាប័ននានាត្រូវតែចូលរួមយ៉ាងសកម្មក្នុងស្មារតីដាក់ផលប្រយោជន៍រួមជាចម្បង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ