នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគុយបា
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកដើម្បីកសាងសេដ្ឋកិច្ចឯករាជ្យ និងម្ចាស់ការ ភ្ជាប់ជាមួយសមាហរណកម្មអន្តរជាតិសកម្ម; ព្រមទាំងស្នើគុយបាជួយឧបត្ថម្ភវៀតណាមលើវិស័យសុខាភិបាល ជីវបច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្ស។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគុយបា |
នារសៀលថ្ងៃទី ១៦ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល ថ្លែងមតិក្នុងជំនួបជាមួយឧត្តមសេនីយ៍ទោលោក Lázaro Alberto Álvarez Casas រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគុយបា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា៖ វៀតណាមជានិច្ចកាលគាំទ្រគុយបាលើគ្រប់វិស័យ; បន្តគាំទ្រគុយបាលើវិស័យកសិកម្ម សន្តិសុខ ស្បៀងអាហារ និងជលផល។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកដើម្បីកសាងសេដ្ឋកិច្ចឯករាជ្យ និងម្ចាស់ការ ភ្ជាប់ជាមួយសមាហរណកម្មអន្តរជាតិសកម្ម; ព្រមទាំងស្នើគុយបាជួយឧបត្ថម្ភវៀតណាមលើវិស័យសុខាភិបាល ជីវបច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្ស។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃគុយបាពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងនោះមានវិស័យសន្តិសុខតាមអ៊ីនធឺណិត វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគុយបាបានសម្តែងនូវបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងនគរបាលវៀតណាមសំដៅជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន៕