នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទទួលជួបអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

(VOVWORLD) - នាយករដ្ឋមន្ត្រីបានស្នើឱ្យកងទ័ពនៃប្រទេសទាំងពីរចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទទួលជួបអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទទួលជួបអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

នារសៀលថ្ងៃនេះ (១៧ តុលា) នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានទទួលជួប នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីបានស្នើឱ្យកងទ័ពនៃប្រទេសទាំងពីរចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍យ៉ាងសកម្ម; ផ្សព្វផ្សាយដើម្បីជួយយុវជនជំនាន់ក្រោយបានយល់ដឹងអំពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការ និងប្រពៃណីល្អនៃមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ; រួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស។ នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរជំរុញសកម្មភាពផ្លាស់ប្តូរ; សម្របសម្រួលការល្បាត និងការពារព្រំដែន; ទប់ស្កាត់ ការបែកបាក់សាមគ្គីភាពរវាងប្រទេសវៀតណាម និងកម្ពុជា... តាមនោះជួយរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន។ ជំរុញពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជននៅព្រំដែន; កសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ