នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone ដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការវិនិយោគវៀតណាម-ឡាវ

(VOVWORLD) - ភាគីទាំងពីរបានណែនាំអំពីបរិយាកាស និងគោលនយោបាយទាក់ទាញវិនិយោគរបស់វៀតណាម និងឡាវ; វាយតម្លៃលើលទ្ធផលនៃការវិនិយោគ និងកិច្ចសហប្រតិបត្តិការអាជីវកម្មសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone ដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការវិនិយោគវៀតណាម-ឡាវ - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone បានធ្វើជាសាក្សីក្នុងពិធីប្រគល់វិញ្ញាបនបត្រវិនិយោគ នៃប្រទេសទាំងពីរវៀតណាម និងឡាវ។ រូបថត៖ VGP/Nhat Bac

ក្នុងកម្មវិធីដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម លោកនាយករដ្ឋមន្ត្រី Sonexay Siphandone បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៤៦ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវរបស់នាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandon នាព្រឹកថ្ងៃទី៧ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល ទីក្រុងហាណូយ នាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone និងនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការវិនិយោគវៀតណាម-ឡាវ។

នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានណែនាំអំពីបរិយាកាស និងគោលនយោបាយទាក់ទាញវិនិយោគរបស់វៀតណាម និងឡាវ; វាយតម្លៃលើលទ្ធផលនៃការវិនិយោគ និងកិច្ចសហប្រតិបត្តិការអាជីវកម្មសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ; ពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរនាពេលខាងមុខ; សក្តានុពលសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងសហគ្រាសនៃប្រទេសទាំងពីរ។

អញ្ជើញថ្លែងមតិកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានចាត់ទុកថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរចាំបាច់ត្រូវមានជំហានលោតផ្លោះនាពេលខាងមុខ។ ជាពិសេស ត្រូវជំរុញកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់សេដ្ឋកិច្ចទាំងពីរ កសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ច្រកព្រំដែន៖ “យើងត្រូវជំរុញកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សេដ្ឋកិច្ចទាំងពីរ នសារៈសំខាន់ណាស់។ ផ្តោតលើផ្លូវហាយវេ តភ្ជាប់ផ្លូវហាយវេខាងជើង-ខាងត្បូងរបស់វៀតណាមជាមួយឡាវ។ ទី២ គឺការតភ្ជាប់ផ្លូវរថភ្លើងទៅកំពង់ផែ Vũng Áng ។ យើងខ្ញុំស្នើឲ្យសហគ្រាសនឹងពន្លឿនការស្រាវជ្រាវគម្រោង ហើយបញ្ជូនវាទៅអាជ្ញាធរមានសមត្ថកិច្ចក្នុងពេលឆាប់ៗនេះ។ ទី៣ តភ្ជាប់ច្រកព្រំដែនសេដ្ឋកិច្ច ដើម្បីតភ្ជាប់សេដ្ឋកិច្ចទាំងពីរជាមួយគ្នា។ ទន្ទឹមនឹងនោះគឺការអភិវឌ្ឍព្រលានបន្ថែមទៀតដើម្បីតភ្ជាប់ចរាចរណ៍ផ្សេងទៀត”។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីលោក Sonexay Siphandone បានចាត់ទុកថា នាពេលខាងមុខ រដ្ឋាភិបាល សហគ្រាស និងប្រជាជននៃប្រទេសទាំងពីរត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តគម្រោងសហប្រតិបត្តិការថ្មី ជាក់ស្តែង និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងការិយាល័យនៃប្រទេសទាំងពី ។ លោកនាយករដ្ឋមន្ត្រី Sonexay Siphandone បានស្នើឲ្យ អង្គភាពអាជីវកម្មវៀតណាមនឹងបន្តសិក្សាស្វែងយល់ និងបណ្តាក់ទុននៅឡាវ លើវិស័យដែលឡាវមានប្រៀបខ្លាំងដូចជា៖ កសិកម្មស្អាត ការកែច្នៃផលិតផលកសិកម្ម រ៉ែ ថាមពលស្អាត។

នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីទាំងពីរក៏បានធ្វើជាសាក្សីក្នុងពិធីប្រគល់វិញ្ញាបនបត្រវិនិយោគ រំលឹកកិច្ចសហប្រតិបត្តិការវិនិយោគរវាងស្ថាប័ន វិនិយោគិន និងធុរកិច្ចនៃប្រទេសទាំងពីរវៀតណាម-ឡាវលើវិស័យហិរញ្ញវត្ថុ និងរ៉ែ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ