នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងលោកជំទាវអញ្ជើញនជួបជាមួយតំណាងសហគមន៍វៀតណាមនៅប្រទេសហុងគ្រី

(VOVWORLD) - ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី នាយប់ថ្ងៃទី ១៩ ខែមករា នៅទីក្រុង Budapest នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងលោកជំទាវបានអញ្ជើញទស្សនា និងជួបជាមួយកម្មាភិបាលស្ថានទូត និងបុគ្គលិក ព្រមទាំងតំណាង សហគមន៍ជនវៀតណាមនៅហុងគ្រី។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងលោកជំទាវអញ្ជើញនជួបជាមួយតំណាងសហគមន៍វៀតណាមនៅប្រទេសហុងគ្រី - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមប្រចាំនៅហុងគ្រី (រូបថត៖ VOV)

នៅក្នុងជំនួបនេះ ប្រជាជនវៀតណាមនៅហុងគ្រី សង្ឃឹមថា បក្ស រដ្ឋនឹងបន្តគាំទ្រ និងតភ្ជាប់ចលនា និងសកម្មភាពនានាក្នុងប្រទេស និងក្រៅប្រទេសនិយាយរួម និងហុងគ្រីនិយាយដោយឡែក។ បន្តផ្សព្វផ្សាយវប្បធម៌វៀតណាម រួមទាំងការបង្រៀន និងរៀនភាសាវៀតណាមនៅបរទេស; ស្នើឱ្យហុងគ្រីទទួលស្គាល់សហគមន៍វៀតណាមនៅហុងគ្រី ជាជនជាតិភាគតិចហុងគ្រី; លើកទឹកចិត្ត បង្កើតលក្ខខណ្ឌ និងជួយឧបត្ថម្ភជនវៀតណាមនៅបរទេសចូលរួមការងារ និងគម្រោងជាក់ស្តែងមួយចំនួន រួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

ជូនដំណឹងដល់ប្រជាជនអំពីទំនាក់ទំនងវៀតណាម-ហុងគ្រី នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចាត់ទុកថា ទំនាក់ទំនងជាប្រពៃណីរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ លោកនាយករដ្ឋមន្ត្រីសង្ឃឹម ថា ប្រជាជននឹងបន្តរួបរួម និងកសាងសហគមន៍ដែលមានស្ថិរភាព និងអភិវឌ្ឍន៍កាន់តែខ្លាំងឡើង ក្លាយជាស្ពានរឹងមាំសម្រាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ; រក្សាអត្តសញ្ញាណជាតិ និងមាតុភូមិ; អប់រំកូនចៅ អំពីឫសគល់ រក្សាភាសាវៀតណាម។ នាយករដ្ឋមន្ត្រីបានអះអាងថា បក្ស រដ្ឋនឹងបន្តស្រាវជ្រាវនិងកែលម្អគោលនយោបាយទាក់ទាញទេពកោសល្យ ក៏ដូចជាគាំទ្រការស្រាវជ្រាវវិទ្យាសាស្ត្រសម្រាប់ប្រជាជនវៀតណាមនៅក្រៅប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ