នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaakob

(VOVWORLD) - បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចមក នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញជួបពិភាក្សាគ្នា។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaakob  - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaakob ក្នុងពិធីទទួលបដិសណ្ឋារកិច្ច (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ២១ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaakob និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលសហព័ន្ធម៉ាឡេស៊ី ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែមិនា ឆ្នាំ ២០២២។  បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចមក នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញជួបពិភាក្សាគ្នា។

តាមកម្មវិធី ក្នុងថ្ងៃទី ២១ មិនានេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaakob បានអញ្ជើញជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានរដ្ឋ Nguyen Xuan Phuc និងជួបសវនការជាមួយប្រធានរដ្ឋសភាលោក Vuong Dinh Hue ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ