នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ផ្ញើសារជូនពរឆ្នាំថ្មីដល់នគរបាលទីក្រុងហាណូយ
(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ មករា (ត្រូវនឹងថ្ងៃ ២៩ ខែកត្តិកឆ្នាំ ឆ្លូវ ត្រីស័ក) លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី ត្រួតពិនិត្យការងារតាមកាតព្វកិច្ច និងត្រៀមប្រយុទ្ធនៅឯនគរបាលទីក្រុងហាណូយ។
លោកនាយករដ្ឋមន្ត្រីអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំនគរបាលទីក្រុងហាណូយ (រូបថត៖ VGP/Nhat Bac) |
ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ឆ្នាំ ២០២១ គឺជាឆ្នាំប្រព្រឹត្តទៅនូវព្រឹត្តិការណ៍នយោបាយសំខាន់ៗជាច្រើនរបស់ប្រទេសជាតិនិងរដ្ឋធានីហាណូយ ជាឆ្នាំដែលវៀតណាមត្រូវប្រឈមមុខនឹងការលំបាកនិងបញ្ហាប្រឈមជាច្រើន ជាពិសេសគឺជំងឺរាតត្បាត កូវីដ-១៩ ដែលប៉ះពាល់លើគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម។ ជារួម ក្នុងស្ថានភាពលំបាកខ្លាំង ប៉ុន្តែកិច្ចការការពារជាតិ សន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមត្រូវបានធានា រួមចំណែករក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូល សម្រាប់អនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅជាមូលដ្ឋានឆ្នាំ ២០២១។
តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ លោកនាយករដ្ឋមន្ត្រីបានទទួលស្គាល់និងកោតសរសើរចំពោះកម្លាំងនគរបាលនិយាយរួម និងកម្លាំងនគរបាលទីក្រុងហាណូយនិយាយដោយឡែក ដែលបាន ពុះពារគ្រប់ការលំបាក បំពេញភារកិច្ច និងរួមចំណែកជាវិជ្ជមានក្នុងលទ្ធផលរួមនៃទីក្រុងហាណូយនិងប្រទេសជាតិទាំងមូលក្នុងឆ្នាំកន្លងមក។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យកងកម្លាំងនគរបាលនិយាយរួម និងកម្លាំងនគរបាលក្រុង និយាយដោយឡែក ពង្រីកកម្លាំងពលំនៃប្រព័ន្ធនយោបាយទាំងមូលនិងប្រជាជនទទាំងមូល ក្នុងការទប់ស្កាត់និងត្រួតពិនិត្យបទល្មើស ធានាបាននូវសន្តិសុខ សុវត្ថិភាព នយោបាយ និងសណ្តាប់ធ្នាប់សង្គម៕