នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ សិក្សាដើម្បីអភិវឌ្ឍន៍ប្រទេសវៀតណាមឱ្យរឹងមាំ និងវិបុលភាព

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ មិថុនា នៅសាកលវិទ្យាល័យ Phenikaa ទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាដែលលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ   (១១ មិថុនា ១៩៤៨ - ១១ មិថុនា ២០២៣) ក្រសួងអប់រំ និងបណ្តុះបណ្តាល បានសហការជាមួយសមាគមជំរុញការសិក្សា វៀតណាម បំផុសចលនាប្រឡងប្រណាំង  “ប្រទេសទាំង មូលប្រឡងប្រណាំងកសាងសង្គមសិក្សា លើកកម្ពស់ការសិក្សាពេញមួយជីវិតដំណាក់កាល ២០២៣ - ២០៣០”។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ សិក្សាដើម្បីអភិវឌ្ឍន៍ប្រទេសវៀតណាមឱ្យរឹងមាំ និងវិបុលភាព - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជាមួយសិស្សានុសិស្សក្នុងពិធីបំផុសចលនា “ប្រទេសទាំងមូលប្រឡងប្រណាំងកសាងសង្គមរៀនសូត្រ ជំរុញការសិក្សាអស់មួយជីវិតក្នុងដំណាក់កាល ២០២៣ - ២០៣០” (រូបថត៖ TTXVN)

អញ្ជើញចូលរួម និងថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា នាពេលបច្ចុប្បន្ននេះ ប្រជាជនកំពុងរស់នៅក្នុងយុគសម័យ សកលភាវូបនីយកម្ម និងសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ជាមួយបដិវត្តន៍ឧស្សាហកម្មលើកទី ៤។ ប្រការនេះទាមទារចំណេះដឹង ជំនាញ   និងការសម្របខ្លួនខ្ពស់។ ដើម្បីបង្កើតការផ្លាស់ប្តូរក្នុងការកសាងសង្គមសិក្សា លើកកំពស់ចំណេះដឹងរបស់ប្រជាជន បណ្តុះបណ្តាលធនធានមនុស្ស និងធានាថា មនុស្សទាំងអស់មានភាពស្មើគ្នាក្នុងការរៀនសូត្រនោះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យកសាងប្រព័ន្ធអប់រំដែលបើកចំហ និងចម្រុះ ដែលអាចបត់បែនបាន  បំពេញតាមតម្រូវការដែលបានកំណត់ក្នុងស្ថានភាពថ្មី។ ជាពិសេសគឺការយកចិត្តទុកដាក់ជួយដល់មជ្ឈមណ្ឌលសិក្សាសហគមន៍ តំបន់ព្រំដែន កោះ និងតំបន់ដាច់ស្រយាល តំបន់ជនជាតិភាគតិច បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សិស្សានុសិស្សទាំងអស់ បំពេញតម្រូវការសិក្សារបស់មនុស្សគ្រប់គ្នា។

“ដោយមានការតាំងចិត្តនិងការខិតខំប្រឹងប្រែងខ្ពស់ សកម្មភាពដ៏ខ្លាំងមួយ ដើម្បីបង្កើតការលើកទឹកចិត្ត ជំរុញអ្នកសិក្សា សហគមន៍សិក្សា សង្គមសិក្សា និងការសិក្សាទូទាំងប្រទេស។ ពោលគឺ សិក្សាគ្រប់ពេលវេលា គ្រប់ទីកន្លែង លើគ្រប់វិស័យ សិក្សាដើម្បីកែលម្អខ្លួនឯងជានិច្ច អំពីគុណធម៌ បញ្ញា រូបកាយ សម្រស់ និងវិបុលភាព សិក្សាដើម្បីរួមចំណែកលើកស្ទួយជីវភាពខាងស្មារតី និងសម្ភារៈរបស់ប្រជាជនវៀតណាម។ សិក្សាដើម្បីអោយយើងឈរប្រៀបជាមួយមហាអំណាចទាំង ៥ ទ្វីប សិក្សាដើម្បីកសាងប្រទេសជាតិ ប្រជាជនយើង មិនចាញ់ជាតិសាសន៍ ឬប្រទេសណាមួយក្នុងលោកឡើយ”។

ក្នុងពិធីនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រកាសជាផ្លូវការនូវចលនា “ប្រទេសទាំងមូលប្រឡងប្រណាំងកសាងសង្គមរៀនសូត្រ ជំរុញការសិក្សាអស់មួយជីវិត ដំណាក់កាល ២០២៣ - ២០៣០”។ នាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អង្គការនយោបាយសង្គម សង្គមវិជ្ជាជីវៈ អង្គការសង្គម អង្គការមហាជន សហគមន៍ធុរកិច្ច អង្គការ និងបុគ្គលក្នុងនិងក្រៅប្រទេសចូលរួមយ៉ាងសកម្ម រួមដៃគ្នា រួមចំណែក និងឆ្លើយតបចំពោះសកម្មភាពជំរុញការសិក្សា    លើកកម្ពស់ទេពកោសល្យ  កសាងសង្គមនៃការសិក្សា រួមចំណែកដល់ការសម្រេចនូវសេចក្តីប្រាថ្នា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិសម្បូររុងរឿង និងសុភមង្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ