នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ស្នើឱ្យ Amazon ពង្រីកការវិនិយោគនិងគាំទ្រសហគ្រាសវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល

(VOVWORLD) - កាលពីរសៀលថ្ងៃទី ២៦ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានទទួលជួបលោកស្រី Susan Pointer អនុ ប្រធានគោលនយោបាយសាធារណៈអន្តរជាតិនៃសម្ព័ន្ធក្រុមហ៊ុន Amazon ដែល កំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ស្នើឱ្យ Amazon ពង្រីកការវិនិយោគនិងគាំទ្រសហគ្រាសវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបលោកស្រី Susan Pointer អនុ ប្រធានគោលនយោបាយសាធារណៈអន្តរជាតិនៃសម្ព័ន្ធក្រុមហ៊ុន Amazon។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងសេចក្តី ថ្លែងការណ៍រួម លើកកំពស់ទំនាក់ទំនងវៀតណាម - អាមេរិក ទៅជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ហើយក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីខ្លួនឯង ជាមួយប្រធានាធិបតី អាមេរិក លោក Joe Biden កាលពីខែកញ្ញាកន្លងទៅ វៀតណាម និងអាមេរិកបាន កំណត់ថា កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និង នវានុវត្តន៍ គឺជារបកគំហើញថ្មីមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដូច្នេះហើយ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ Amazon ចែករំលែកបទពិសោធន៍ ជាមួយប្រទេសវៀតណាមក្នុងការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក ពាណិជ្ជកម្មឆ្លង ដែន និងកុំព្យូទ័រពពក; ជួយវៀតណាម
បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យ ពាណិជ្ជកម្មអេឡិចត្រូនិក; ចែករំលែកវិទ្យាសាស្ត្រគ្រប់គ្រងអាជីវកម្ម; អភិវឌ្ឍន៍វិស័យ ភស្តុភារ; គ្រប់គ្រង និងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការប្រព័ន្ធ។ ជាពិសេស Amazon គាំទ្រសហគ្រាស ជាពិសេសសហគ្រាសធុនតូច និងមធ្យមរបស់វៀតណាម ក្នុងការ ផ្លាស់ប្តូរឌីជីថល; កសាងម៉ាកយីហោ នាំទំនិញ និងផលិតផលចូលរួមក្នុងខ្សែសង្វាក់ ផ្គត់ផ្គង់សកល។
ដោយយល់ស្របនឹងយោបល់របស់នាយករដ្ឋមន្ត្រី អនុប្រធានគោលនយោបាយ សាធារណៈអន្តរជាតិនៃសម្ព័ន្ធក្រុមហ៊ុន Amazon លោកស្រី Susan Pointer បាននិយាយថា Amazon នឹងចូលរួមយ៉ាងស៊ីជម្រៅបន្ថែមទៀតនៅក្នុងដំណើរការផ្លាស់ប្តូរ ឌីជីថលនៅវៀតណាម; អភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិក កុំព្យូទ័រពពក; លើកកម្ពស់ ការយល់ដឹង និងបណ្តុះបណ្តាលជំនាញដល់ពលករ
វៀតណាម; សហការជាមួយសហ គ្រាសមួយចំនួននៅវៀតណាម ដើម្បីផលិតចេញផលិតផល បរិក្ខារ ហើយនាំផលិត ផល និងសេវាកម្មរបស់វៀតណាមទៅកាន់ពិភពលោកឲ្យកាន់តែច្រើនថែមទៀត ក៏ដូចជា គាំទ្រសហគ្រាសចាប់ផ្តើមអាជីវកម្មរបស់វៀតណាមដើម្បីឈានទៅដល់ កម្រិតពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ