នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំប្រកាសផែនការ និងជំរុញការវិនិយោគនៅ Thua Thien Hue

(VOVWORLD) - នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យអន្តរជាតិមជ្ឈឹម Hue ទី ២ ផងដែរ។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំប្រកាសផែនការ និងជំរុញការវិនិយោគនៅ Thua Thien Hue - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh  (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ៦ មេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចប្រជុំប្រកាសផែនការខេត្ត Thua Thien Hue ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ផែនការមេទីក្រុង Thua Thien Hue ដល់ឆ្នាំ ២០៤៥ ចក្ខុវិស័យដល់ឆ្នាំ ២០៦៥ និងជំរុញការវិនិយោគនៅខេត្ត Thua Thien Hue។ អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ខេត្ត Thua Thien Hue ត្រូវយកចិត្តទុកដាក់លើការកសាងទីក្រុងដែលមានអត្តសញ្ញាណ ឆ្លាតវៃ សម្របខ្លួន បៃតង ស្អាត សុវត្ថិភាព និរន្តរភាព ព្រមទាំង ផ្តល់អាទិភាពដល់ការអភិវឌ្ឍនៅមជ្ឈមណ្ឌលទីក្រុង ច្រករបៀងសេដ្ឋកិច្ច កម្លាំងចលករកំណើន និងអភិវឌ្ឍន៍៖

“"ចំណុចផ្ដោតសំខាន់មួយ" គឺកៀរគរប្រភពធនធានច្បាប់ទាំងអស់ និងប្រើប្រាស់ប្រភពធនធានច្បាប់ប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់កត្តាកំណើនបែបប្រពៃណីគឺ ការវិនិយោគ ការនាំចេញ និងការប្រើប្រាស់។ ទម្លុះទម្លាយចូលទៅក្នុងកត្តាកំណើនថ្មីដូចជា សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក សេដ្ឋកិច្ចចំណេះដឹង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ "ការបង្កើនចំនួន ២" គឺការបង្កើនការវិនិយោគ អភិវឌ្ឍកត្តាមនុស្ស; បង្កើនការតភ្ជាប់តំបន់ ក្នុងស្រុក និងអន្តរជាតិ តាមរយៈការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ប្រព័ន្ធផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់។ "ជំរុញខ្លាំងទាំង ៣" គឺជំរុញខ្លាំងការអភិវឌ្ឍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏ព្រមៗគ្នានិងបរិយាប័ន្នក្នុងការដឹកជញ្ជូន ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល សុខាភិបាល ការអប់រំ សង្គម”។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Thua Thien Hue អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ សេដ្ឋកិច្ចទេសចរណ៍ និងសេដ្ឋកិច្ចបេតិកភណ្ឌតាមទិសដៅបៃតង ឌីជីថល និងវិលជុំ។  លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនៃតំបន់សេដ្ឋកិច្ច Chan May - Lang Co, អាកាសយានដ្ឋានអន្តរជាតិ Phu Bai  កំពង់ផែទឹកជ្រៅ Chan May, Lang Co - Bach Ma ព្រមទាំងយកចិត្តទុកដាក់លើការវិនិយោគលើវិស័យអប់រំ និងបណ្តុះបណ្តាល អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជំរុញការកែទម្រង់បែបបទរដ្ឋបាល និងកែលម្អបរិយាកាសវិនិយោគអាជីវកម្ម។

នាព្រឹកមិញនេះដដែល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យអន្តរជាតិមជ្ឈឹម Hue ទី ២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ