នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមពិធីចេញដំណើរចាប់ផ្តើមផលិតកម្មនៅកំពង់ផែ Tan Cang Cat Lai

(VOVWORLD) - នាយប់ថ្ងៃទី ២៩ ខែមករា  នៅទីក្រុង ហូជីមិញ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីចេញដំណើរចាប់ផ្តើមផលិតកម្មនៅកំពង់ផែ Tan Cang Cat Lai នៃអគ្គក្រុមហ៊ុន  Tan Cang Saigon។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមពិធីចេញដំណើរចាប់ផ្តើមផលិតកម្មនៅកំពង់ផែ Tan Cang Cat Lai  - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ Vu Khuyen/VOV)

ថ្លែងក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កុងតឺន័រនាំចេញនៅដើមនិទាឃរដូវ ឆ្នាំថោះបញ្ចស័ក ២០២៣ បាននាំមកនូវការរំពឹងទុក និងជំនឿជាក់លើឆ្នាំថ្មី ប្រតិបត្តិសកម្មភាពនាំចេញ-នាំចូលប្រកបដោយជោគជ័យ ជាមួយនឹងកំណើនទំហំពាណិជ្ជកម្ម ដ៏ខ្លាំងក្លា។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ឆ្នាំនេះស្ថានភាពនៅលើពិភពលោកក៏ដូចជានៅក្នុងប្រទេសនៅតែមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។   យ៉ាងណាក៏ដោយ វៀតណាមជឿជាក់យ៉ាងមុតមាំថា នឹងសម្រេចបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខ្លួន៖ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើន និងធានានូវតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ឆ្នាំនេះនឹងបន្តជាឆ្នាំជោគជ័យសម្រាប់អគ្គក្រុមហ៊ុន Tan Cang Saigon   ជាមួយនឹងសមិទ្ធិផលលេចធ្លោជាច្រើន   ឆ្ពោះទៅគោលដៅក្លាយជា “សម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ច-ការពារជាតិឈានមុខនៅវៀតណាមក្នុងវិស័យសេដ្ឋកិច្ចសមុទ្រនិងសេវាកម្មដឹកជញ្ជូន; ពាណិជ្ជសញ្ញាល្បីល្បាញ គុណភាព សកល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ