នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមពិធីទទួលប័ណ្ណរបស់អង្គការ UNESCO ដែលលើកតម្កើងរបាំប្រពៃណីរបស់ជនជាតិ Thai

(VOVWORLD) - អញ្ជើញចូលរួមក្នុងពិធីមានវត្តមានលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ; លោក Christian Manhart ប្រធានតំណាងអង្គការ UNESCO និងភ្ញៀវអន្តរជាតិជាច្រើន។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមពិធីទទួលប័ណ្ណរបស់អង្គការ UNESCO ដែលលើកតម្កើងរបាំប្រពៃណីរបស់ជនជាតិ Thai  - ảnh 1ទិដ្ឋភាពទូទៅនៃពិធីទទួលប័ណ្ណរបស់អង្គការ UNESCO  ដែលចុះបញ្ជីលើកតម្កើងសិល្បៈ Xoe Thai ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (រូបថត៖ VOV)

នាយប់ថ្ងៃទី២៤ ខែកញ្ញា នៅទីក្រុង Nghia Lo ខេត្ត Yen Bai នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីទទួលប័ណ្ណរបស់ UNESCO ដែលចុះបញ្ជីលើកតម្កើងសិល្បៈ Xoe Thai ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ អញ្ជើញចូលរួមក្នុងពិធីមានវត្តមានលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ; លោក Christian Manhart ប្រធានតំណាងអង្គការ UNESCO និងភ្ញៀវអន្តរជាតិជាច្រើន។

Xoe Thai គឺជាបេតិកភណ្ឌទី ១៤ របស់វៀតណាម ដែលបានអង្គការ UNESCO ចុះឈ្មោះជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ នេះជាមោទនភាពរបស់ប្រជាជនជនជាតិ Thai និងសហគមន៍ជនជាតិទាំង ៥៤ លើទូទាំងនៅវៀតណាម; អាស្រ័យហេតុនេះ បន្តអះអាងនូវការរួមវិភាគទានយ៉ាងសំខាន់របស់សម្បត្តិបេតិកភណ្ឌវប្បធម៌វៀតណាមទៅកាន់ពិភពលោក។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមពិធីទទួលប័ណ្ណរបស់អង្គការ UNESCO ដែលលើកតម្កើងរបាំប្រពៃណីរបស់ជនជាតិ Thai  - ảnh 2នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ VOV)
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមពិធីទទួលប័ណ្ណរបស់អង្គការ UNESCO ដែលលើកតម្កើងរបាំប្រពៃណីរបស់ជនជាតិ Thai  - ảnh 3លោកស្រី Pauline Tamesis អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម ក្នុងនាមអង្គការ UNESCO បានប្រគល់ប័ណ្ណររបស់ UNESCO ទទួលស្គាល់សិល្បៈ Xoe Thai ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ជូនចំពោះតំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Yen Bai, Son La, Lai Chau និង Dien Bien (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងពិធី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វប្បធម៌គឺជាមូលដ្ឋានគ្រឹះខាងស្មារតីនៃសង្គម ដែលជាគោលដៅ ជាកម្លាំងចលករ កម្លាំងចិត្ត និងធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេស។ បក្ស និងរដ្ឋវៀតណាមជានិច្ចកាលកំណត់ថា ការអភិវឌ្ឍវប្បធម៌គឺស្របនឹងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយ និងសង្គម។ដើម្បីបន្តបង្កើតភាពរស់រវើកថ្មី ផ្សព្វផ្សាយ និងបំផុសគំនិតយ៉ាងមុតមាំនូវគុណតម្លៃនៃសិល្បៈ Xoe Thai លោកនាយករដ្ឋមន្ត្រីបានស្នើដល់អាជ្ញាធរមូលដ្ឋាន ប្រជាជន និងសហគមន៍ជនជាតិ Thai ក្នុងបណ្តាខេត្តភាគពាយ័ព្យ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សម្របសម្រួលអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ និងមានប្រសិទ្ធភាព នូវកម្មវិធីសកម្មភាពជាតិដើម្បីការពារ និងលើកកំពស់តម្លៃបេតិកភណ្ឌវប្បធម៌អរូបីនៃសិល្បៈ Xoe Thai” ស្របតាមការប្តេជ្ញាចិត្តជាមួយអង្គការ UNESCO។ តាមនោះ ត្រូវបន្តស្រាវជ្រាវ និងមានដំណោះស្រាយជាក់ស្តែង   ដើម្បីអភិរក្ស និងលើកតម្កើងអត្តសញ្ញាណ និងប្រពៃណីរបស់បណ្តាជនជាតិនិយាយរួមនិងសិល្បៈ Xoe Thai ជាពិសេស ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសការអភិវឌ្ឍវិស័យទេសចរណ៍ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងវប្បធម៌ ប្រជាជន និងប្រវត្តិសាស្ត្រ រួមចំណែកនាំបេតិកភណ្ឌប្រែក្លាយទៅជាទ្រព្យសម្បត្តិ ប្រែក្លាយសក្តានុពលទៅជាធនធានសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ លើកកំពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ