នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅចិន

(VOVWORLD) - នៅក្នុងជំនួបនេះ តំណាងសហគមន៍ ជនវៀតណាមនៅចិនបានជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនឹងរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនង ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - ចិន; ទន្ទឹមនឹងនោះ លើកតម្កើងមុខមាត់ប្រទេសជាតិ ទាក់ទាញការវិនិយោគចូលមកវៀតណាមឲ្យបានច្រើនថែមទៀត។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅចិន - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ VOV)

នារសៀលថ្ងៃទី ២៥ ខែមិថុនា បន្ទាប់ពីបានមកដល់ទីក្រុងប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន និងចូលរួមសន្និសីទប្រចាំឆ្នាំអ្នកត្រួសត្រាយ លើកទី ១៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលនៃទីភ្នាក់ងារតំណាង និងសហគមន៍ជនវៀតណាមនៅប្រទេសចិន។

នៅក្នុងជំនួបនេះ តំណាងសហគមន៍ជនវៀតណាមនៅចិនបានជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនឹងរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - ចិន; ទន្ទឹមនឹងនោះ លើកតម្កើងមុខមាត់ប្រទេសជាតិ ទាក់ទាញការវិនិយោគចូលមកវៀត ណាមឲ្យបានច្រើនថែមទៀត។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅចិន - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅចិន (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចាត់ទុកថា ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិនកំពុងរក្សានិន្នាការអភិវឌ្ឍន៍របស់ខ្លួន និងសម្រេចបានលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់។ ដំណើរទស្សនកិច្ចលើកនេះបានរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងជាប្រពៃណីរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

ទាក់ទិននឹងស្ថានភាពក្នុងប្រទេស លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា៖ វៀតណាម គ្រប់គ្រងបានយ៉ាងល្អ ការរីករាលដាលនៃជំងឺកូវីដ-១៩  ហើយស្ថានភាពសេដ្ឋកិច្ចសង្គមបានងើបឡើងវិញជាវិជ្ជមាន និងសម្រេចបានលទ្ធផលសំខាន់ៗ រួមទាំងទូលំទូលាយក្នុងវិស័យជាច្រើន។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពជាមូលដ្ឋាន អតិផរណាត្រូវបានគ្រប់គ្រង កំណើនត្រូវបានលើកកម្ពស់ សមតុល្យសំខាន់ៗត្រូវបានធានា។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សហគមន៍ជនវៀតណាមនៅចិននឹងបន្តជាស្ពានដ៏សំខាន់សម្រាប់តភ្ជាប់ទំនាក់ទំនងរវាងវៀតណាមនិងចិន ហើយតែងតែសម្លឹងឆ្ពោះទៅមាតុភូមិនិងប្រទេសជាតិជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ