នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier

(VOVWORLD) - នាព្រឹកថ្ងៃទី២៤ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់ Frank-Walter Steinmeier (រូបថត៖ Duong Giang/TTXVN)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចែករំលែកជាមួយប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier នូវសមិទ្ធិផលលេចធ្លោក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសមាហរណកម្មអន្តរជាតិរបស់វៀតណាម ដោយសង្កត់ធ្ងន់ថា វៀតណាមនឹងផ្តោតលើការអនុវត្តរបកគំហើញយុទ្ធសាស្ត្រជួយកែលម្អស្ថាប័ន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ធនធានមនុស្ស និងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។ ដោយបានអះអាងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគគឺជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគី នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងប្រធានាធិបតីអាល្លឺម៉ង់បានឯកភាពបង្កើនការលើកទឹកចិត្តសម្រាប់អាជីវកម្មអាល្លឺម៉ង់មកបណ្តាក់ទុននៅវៀតណាម ជាពិសេស លើវិស័យជាប្រៀបខ្លាំងរបស់អាល្លឺម៉ង់។  នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យអាល្លឺម៉ង់ឆាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ របស់សហភាពអឺរ៉ុប (EU) - វៀតណាម (EVIPA); បន្តសហការជាមួយវៀតណាមដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពក្របខ័ណ្ឌភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ដែលអាល្លឺម៉ង់ជាភាគីចូលរួម; សម្របសម្រួលដើម្បីដាក់ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាពនូវគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឧបត្ថម្ភ ដោយ អាល្លឺម៉ង់នាពេលខាងមុខ ជាពិសេស ផ្តល់អាទិភាពលើវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍប្រកបដោយចីរភាព និងថាមពលកកើតឡើងវិញ។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល អភិ វឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងពង្រឹងការកសាងយន្តការ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ។ ប្រធានាធិបតីអាល្លឺម៉ង់បានសម្តែងក្តីសង្ឃឹមថា នាពេលឆាប់ៗខាងមុខ កម្លាំងពលកម្មវៀត ណាមនឹងមានឱកាសទៅធ្វើការនៅប្រទេសអាល្លឺម៉ង់ លើកកំពស់ជាវិជ្ជមាននូវស្ថានភាពកង្វះកម្លាំងពលកម្មនៅប្រទេសអាល្លឺម៉ង់នាពេលខាងមុខ។

នាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យប្រធានាធិបតីអាល្លឺម៉ង់បន្តគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនជាតិវៀតណាម ជាង ២០០.០០០ នាក់នៅអាល្លឺម៉ង់ ធ្វើសមាហរណកម្មប្រកបដោយជោគជ័យ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមអាល្លឺម៉ង់ និងធ្វើជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ប្រធានាធិបតីអាល្លឺម៉ង់បានវាយតម្លៃខ្ពស់ចំពោះសហគមន៍ វៀតណាមនៅអាល្លឺម៉ង់ ហើយបានចាត់ទុកនេះជាទ្រព្យសម្បត្តិដ៏មានតម្លៃក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនិងប្រជាជាតិទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ