នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយ​ប្រធាន​ព្រឹទ្ធសភា​អូស្ត្រាលី និងទទួលជួបប្រធានគណបក្សសេរីភាព

(VOVWORLD) - នារសៀលថ្ងៃទី ៧ មិនា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី នៅរដ្ឋធានី Canberra នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាអូស្ត្រាលីលោកស្រី Sue Lines។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយ​ប្រធាន​ព្រឹទ្ធសភា​អូស្ត្រាលី និងទទួលជួបប្រធានគណបក្សសេរីភាព - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាអូស្ត្រាលីលោកស្រី Sue Lines (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមគឺមានអត្ថន័យដ៏សំខាន់ ដោយបង្ហាញពីបំណងចង់រួមជាមួយអូស្ត្រាលីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋសភាវៀតណាម ជាមួយសភាអូស្ត្រាលី រួមចំណែកបើកយថាទទស្សន៍សហប្រតិបត្តិការថ្មីនាពេលខាងមុខ។

ប្រធានព្រឹទ្ធសភាអូស្ត្រាលីលោកស្រី Sue Lines មានក្ដីសប្បាយរីករាយដែលប្រទេសទាំងពីរទើបតែបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងអំឡុងពេលទស្សនកិច្ចនេះ។ លោកស្រីប្រធានព្រឹទ្ធសភាអូស្ត្រាលីបាននិយាយថា លោកស្រីនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ ហើយដំណើរទស្សនកិច្ចនេះគឺដើម្បីអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០២២។

នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានអញ្ជើញទទួលជួបជាមួយលោក Peter Dutton ប្រធានគណបក្សសេរីភាពអូស្ត្រាលីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ