នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយយុវជន
(VOVWORLD) - នេះគឺជាសកម្មភាព ដែលបង្ហាញពីការយកចិត្តទុកដាក់ និងមនោសញ្ចេតនារបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលចំពោះសមាជិក សម្ព័ន្ធយុវជន។
ក្នុងឱកាសរំលឹកខួបលើកទី ៩៣ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (២៦ មិនា ១៩៣១ - ២៦ មិនា ២០២៤) នាព្រឹកថ្ងៃទី ២៦ មិនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយយុវជនក្រោមប្រធានបទ "ពង្រីកតួនាទីត្រួសត្រាយរបស់យុវជនក្នុងការងារបរិវត្តកម្មឌីជីថលជាតិ" ។ អញ្ជើញចូលរួមក្នុងកម្មវិធីនេះ មានវត្តមានតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាពមជ្ឈឹម និងប្រតិភូប្រមាណ ៣០០ នាក់ ដែលជាតំណាងយុវជន។
អង្គសន្ទនាបានផ្ដោតសំខាន់លើក្រុមបញ្ហាសំខាន់ៗរួមមាន៖ គោលនយោបាយ គោលការណ៍របស់រដ្ឋស្ដីពីបរិវត្តកម្មឌីជីថលជាតិ ពង្រីកតួនាទីនិងការទទួលខុសត្រូវរបស់យុវជនក្នុងបរិវត្តកម្មឌីជីថលជាតិ។ ទន្ទឹមនឹងនោះគឺជាយន្តការ គោលនយោបាយ និងធនធានរបស់រដ្ឋក្នុងការជួយឧបត្ថម្ភ ពង្រីកតួនាទី ការទទួលខុសត្រូវរបស់យុវជនក្នុងការអនុវត្តរាល់គោលដៅនៃកម្មវិធីបរិវត្តកម្មឌីជីថលជាតិ លើកតម្កើងការចូលរួម ការលះបង់របស់យុវជនឆ្នើមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កសាង និងការពារមាតុភូមិ។ លោក Nguyen Minh Triet លេខាមជ្ឈឹមសម្ព័ន្ធយុវជនបានមានប្រសាសន៍ថា៖ “នេះគឺជាសកម្មភាព ដែលបង្ហាញពីការយកចិត្តទុកដាក់ និងមនោសញ្ចេតនារបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលចំពោះសមាជិកសម្ព័ន្ធយុវជន។ មានសារខ្លះ ដែលប្រមុខរដ្ឋាភិបាលជូនដល់សមាជិកសម្ព័ន្ធយុវជនសុទ្ធសឹងតែជាកម្លាំងចលករសម្រាប់សមាជិកសម្ព័ន្ធយុវជនហាត់ពត់លត់ដំខ្លួន ឈានឡើងផងដែរ”។
ក្នុងក្របខ័ណ្ឌនៃកម្មវិធី លោកនាយករដ្ឋមន្ត្រីអញ្ជើញលើកសរសើរយុវជនឆ្នើមវៀតណាម និងយុវជនវៀតណាម ដែលមានសត្តានុពលឆ្នាំ២០២៣ ផងដែរ៕