នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញដឹកនាំ​កិច្ចប្រជុំស្តីពី​ការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីបម្រើឧស្សាហកម្ម semiconductor

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានអត្ថាធិប្បាយថា ក្នុងស្ថានការណ៍ពិភពលោកមានការវិវឌ្ឍយ៉ាងស្មុគស្មាញ បច្ចុប្បន្នមាននិន្នាការផ្លាស់ប្តូរផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់នៅលើពិភពលោក ក្នុងនោះវៀតណាមត្រូវបានកំណត់ថាជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចដែលទទួលបានការចាប់អារម្មណ៍។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញដឹកនាំ​កិច្ចប្រជុំស្តីពី​ការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីបម្រើឧស្សាហកម្ម semiconductor - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh (រូបថត៖ VOV)

នារសៀលថ្ងៃទី ២៤ មេសា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំស្តីពីការអភិវឌ្ឍន៍ធនធានមនុស្សដើម្បីបម្រើឧស្សាហកម្ម semiconductor។

នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានចាត់ទុកថា ការផ្លាស់ប្តូរឌីជីថលគឺជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលសម្រាប់វៀតណាម ក្នុងនោះឧស្សាហកម្ម semiconductor បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរឌីជីថល ហើយជាមូលដ្ឋានគ្រឹះនៃការផ្លាស់ប្តូរបដិវត្តចំនួន ៣ រួមមាន៖ ការផ្លាស់ប្ដូរឌីជីថលការផ្លាស់ប្ដូរបៃតង និងការផ្លាស់ប្តូរដ៏ឆ្លាតវៃ។

លោកនាយករដ្ឋមន្ត្រីបានអត្ថាធិប្បាយថា ក្នុងស្ថានការណ៍ពិភពលោកមានការវិវឌ្ឍយ៉ាងស្មុគស្មាញ បច្ចុប្បន្នមាននិន្នាការផ្លាស់ប្តូរផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់នៅលើពិភពលោក ក្នុងនោះវៀតណាមត្រូវបានកំណត់ថាជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចដែលទទួលបានការចាប់អារម្មណ៍។ នេះគឺជាឱកាស និងជាបញ្ហាប្រឈមសម្រាប់វៀតណាម។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រៅពីកត្តាគុណសម្បត្តិ វៀតណាមត្រូវបំពេញលក្ខខណ្ឌផ្សេងទៀតទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ជាពិសេសធនធានមនុស្សដើម្បីបម្រើដល់ការអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor។

  ដើម្បីទាញយកអត្ថប្រយោជន៍ពីនិន្នាការនេះ រដ្ឋាភិបាលបានបង្កើតគម្រោងបណ្តុះបណ្តាលវិស្វករ semiconductor ចំនួន ៥ ម៉ឺន នាក់។ អាស្រ័យហេតុនេះ លោកនាយករដ្ឋមន្រី្ត បានស្នើដល់ក្រសួង ស្ថាប័ន និងមូលដ្ឋាន រកដំណោះស្រាយ ដើម្បីសម្រេចឲ្យបានគោលដៅខាងលើ ក្នុងរយៈពេលដ៏ខ្លីបំផុតផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ