នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី

(VOVWORLD) - នារសៀលថ្ងៃទី ៨ ខែកក្កដា នៅទីក្រុងហាណូយ អញ្ជើញថ្លែងក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក Zafrul Abdul Aziz ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀត ណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអះអាងថា ម៉ាឡេស៊ីជាដៃគូសំខាន់របស់វៀតណាម ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី Zafrul Abdul Aziz (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីម៉ាឡេស៊ី  បង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ទំនិញវៀតណាមដើម្បីជ្រាបចូលទីផ្សារម៉ាឡេស៊ីកាន់តែល្អប្រសើរ ជាពិសេសសម្រាប់ផលិតផលកសិកម្មកែច្នៃ ជលផល និងម្ហូបអាហារ; សហការ និងគាំទ្រវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល និងជំរុញអាជីវកម្មម៉ាឡេស៊ីមកបណ្តាក់ទុននៅវៀតណាមក្នុងវិស័យនេះ ព្រមទាំងវិស័យផ្លាស់ប្តូរឌីជីថល ផ្លាស់ប្តូរបៃតង ថាមពលស្អាត នាំចេញវាយោអគ្គិសនី…។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពដែនសមុទ្រ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២); វៀតណាមគាំទ្រតួនាទីរបស់ម៉ាឡេស៊ីជាប្រធានអាស៊ាននៅឆ្នាំ២០២៥ ហើយស្នើឱ្យភាគីម៉ាឡេស៊ីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការដកកាតលឿង IUU ចេញ។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Zafrul Abdul Aziz បានលើកឡើងថា ម៉ាឡេស៊ីចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងធុរកិច្ច កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យអភិវឌ្ឍកាន់តែខ្លាំងក្លា ជាពិសេសឧស្សាហកម្មហាឡាល់ វិស័យផ្លាស់ប្តូរឌីជីថល ផ្លាស់ប្តូរបៃតង អភិវឌ្ឍន៍ខ្យល់អគ្គិសនី, នវានុវត្តន៍និងបញ្ញាសិប្បនិម្មិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ