នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទទួលជួបសមភាគីទីម័រឡេស្តេនិង ប្រធាន WEF

(VOVWORLD) - នាថ្ងៃទី ៥ ខែកញ្ញា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានញ្ជើញជួបពិភាក្សាដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីទីម័រឡេស្តេ Xanana Gusmao និងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) Klaus Schwab។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទទួលជួបសមភាគីទីម័រឡេស្តេនិង ប្រធាន WEF - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីទីម័រឡេស្តេ Xanana Gusmao។ រូបថត៖ VOV

អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីទីម័រឡេស្តេ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានស្វាគមន៍ចំពោះការចូលរួមរបស់ទីម័រឡេស្តេ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣; អះអាងជាថ្មីថា វៀតណាមនឹងចូលរួមជាមួយប្រទេសសមាជិកអាស៊ានដោយគាំទ្រដល់ទីម័រខាងកើតយ៉ាងសកម្ម ក្នុងដំណើរការក្លាយជាសមាជិកផ្លូវការរបស់អាស៊ាន។  រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី Xanana Gusmao បានអះអាងថា ទីម័រឡេស្តេ  តែងតែយកចិត្តទុកដាក់ក្នុងការពង្រឹងទំនាក់ទំនងជាមួយវៀតណាម។

អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ហើយនៅចំពោះមុខគឺដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីទីម័រឡេស្តេនៅវៀតណាមនាពេលខាងមុខ។ ភាគីទាំងពីរក៏ត្រូវស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជា កសិកម្ម រុក្ខាប្រមាញ់ - នេសាទ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ជាដើម។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទទួលជួបសមភាគីទីម័រឡេស្តេនិង ប្រធាន WEF - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបពិភាក្សាជាមួយប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក លោក Klaus Schwab។ រូបថត៖ VOV

នាថ្ងៃដដែល ក្នុងជំនួបជាមួយប្រធាន WEF លោក Klaus Schwab នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា នឹងសម្របសម្រួលជាមួយ WEF ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិស័យសហប្រតិបត្តិការទាំងប្រាំមួយក្នុងអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង WEF ដំណាក់កាល ២០២៣ - ២០២៦។ លោកនាយករដ្ឋមន្ត្រីមានបំណងចង់ឲ្យ WEF សហការជាមួយវៀតណាមរៀបចំសកម្មភាពជាច្រើនដើម្បីប្រមូលផ្តុំអ្នកជំនាញនាំមុខ  និងអ្នកបង្កើតគោលនយោបាយសេដ្ឋកិច្ចពិភពលោក និងតំបន់ ដើម្បីពិភាក្សាអំពីបញ្ហាដែលមានការយកចិត្តទុកដាក់រួម រួមចំណែកបង្កើតថាមវន្តថ្មី ក្នុងនោះមានការអនុវត្តភាពជឿនលឿននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការស្តារឡើងវិញ និងកំណើនសេដ្ឋកិច្ចពិភពលោក។

ប្រធាន WEF បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់វៀតណាមនាពេលកន្លងមក  ដោយចាត់ទុក វៀតណាមជាចំណុចភ្លឺនៃកំណើនសេដ្ឋកិច្ចបន្ទាប់ពីជំងឺរាតត្បាត Covid-១៩។ លោកប្រធាន Schwab ក៏បានអញ្ជើញនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលរួមសន្និសីទ WEF Davos ២០២៤ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ