នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទៅទស្សនាមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC)

(VOVWORLD) - នារសៀលថ្ងៃទី៤ ខែមីនា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) នៃក្រសួងផែនការនិងវិនិយោគ និងពិភាក្សាអំពីសកម្មភាពស្រាវជ្រាវ និងផលិតបច្ចេកវិទ្យាខ្ពស់របស់ Viettel។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទៅទស្សនាមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) - ảnh 1នាយករដ្ឋមន្ត្រីបានទៅទស្សនាសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម និងទូរគមនាគមន៍យោធា (Viettel) និងធ្វើការលើសកម្មភាពស្រាវជ្រាវ និងផលិតបច្ចេកវិទ្យាខ្ពស់របស់ Viettel (រូបថត៖ VOV)

យោងតាមក្រសួងផែនការនិងវិនិយោគ អនុវត្តមុខងារនិងភារកិច្ចដែលបានកំណត់ បន្ទាប់ពីប្រតិបត្តិការជាង ៣ ឆ្នាំមក NIC បានបង្កើត និងអភិវឌ្ឍន៍បណ្តាញច្នៃប្រឌិតវៀតណាមដោយមានអ្នកជំនាញ និងបញ្ញវ័ន្តជិត ១.៦០០នាក់ ហើយបញ្ញាវន្តវៀតណាម កំពុងធ្វើការនៅសាជីវកម្មបច្ចេកវិទ្យា វិទ្យាស្ថាន និងសាកលវិទ្យាល័យឈានមុខគេនៅលើពិភពលោក។ បណ្តាញបច្ចុប្បន្ននេះបានបង្កើតបណ្តាញសមាសភាគចំនួន ៨ នៅក្នុងប្រទេស៖ អាល្លឺម៉ង់ អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ អឺរ៉ុប និងបណ្តាញ ២ ទៀតនៅសហរដ្ឋអាមេរិក។ នេះគឺជាប្រភពធនធានបញ្ញវន្តដ៏ធំសម្បើម ត្រៀមខ្លួនជាស្រេចដើម្បីចូលរួម និងរួមចំណែកក្នុងសកម្មភាព និងគម្រោងបច្ចេកវិទ្យា និងនវានុវត្តន៍នៅវៀតណាម។

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ ស្មារតីរួមគឺបង្កើតមជ្ឈមណ្ឌលមួយដើម្បីយើងរួបរួមគ្នា និងផ្សព្វផ្សាយ បង្រួបបង្រួមប្រាជ្ញា និងផ្សព្វផ្សាយផលប្រយោជន៍។ ទីពីរគឺត្រូវមានប្រាជ្ញានិងធនធានបន្ទាប់មកត្រូវផ្សព្វផ្សាយយ៉ាងម៉េចដើម្បីបន្តអភិវឌ្ឍន៍។ ខ្ញុំស្នើឱ្យក្រសួងផែនការ និងវិនិយោគ ពិនិត្យឡើងវិញនូវក្រឹត្យនេះ ថាតើត្រូវធ្វើដូចម្តេច ដើម្បីឱ្យមានគោលនយោបាយសម្រាប់ការរួបរួមបញ្ញា និងយន្តការផ្តល់អាទិភាពដល់ធនធាន និងការវិនិយោគសម្រាប់ការអភិវឌ្ឍ”។

នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រីបានអញ្ជើញទៅទស្សនាសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម និងទូរគមនាគមន៍យោធា (Viettel)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ