នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងជូនពរបុណ្យតេតនៅទីក្រុង Can Tho

(VOVWORLD) - នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យទីក្រុង Can Tho បន្តអនុវត្តន៍ល្អគោលការណ៍ គោលមាគ៌ាច្បាប់របស់បក្ស និងរដ្ឋ ក្នុងនោះមានការអភិវឌ្ឍសេដ្ឋកិច្ចជាមជ្ឈមណ្ឌល។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងជូនពរបុណ្យតេតនៅទីក្រុង Can Tho - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងជូនពរបុណ្យតេតនៅទីក្រុង Can Tho (រូបថត៖ vna)

នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនពរបុណ្យតេត និងជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ពលករជនចាស់ជរាគ្មានទីពឹង និងកុមារជួបការលំបាកចំនួន ៦៥០ គ្រួរក្នុងទីក្រុង Can Tho។

ផ្ញើសារជូនពរឆ្នាំថ្មី នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យទីក្រុង Can Tho បន្តអនុវត្តន៍ល្អគោលការណ៍ គោលមាគ៌ាច្បាប់របស់បក្ស និងរដ្ឋ ក្នុងនោះមានការអភិវឌ្ឍសេដ្ឋកិច្ចជាមជ្ឈមណ្ឌល; ធានាសន្តិសុខសង្គម លើកកំពស់សុខុមាលភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន  ជាពិសេស លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុង Can Tho បន្តពិនិត្យឡើងវិញថា គ្រួសារណាដែលនៅមានការលំបាក ឈឺថ្កាត់; មុខសញ្ញាគោលនយោបាយ ដើម្បីបន្តជួយឧបត្ថម្ភ ធានាថាមនុស្សគ្រប់រូបបានទទួលអំណរបុណ្យតេតយ៉ាងសប្បាយរីករាយសុវត្ថិភាព សន្សំសំចៃ មិនបំភ្លេចចោលនរណាម្នាក់ឡើយ។

 ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនពរបុណ្យតេត និងជូនអំណោយដល់គ្រួសារមួយចំនួននៅទីក្រុង Can Tho ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ