នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញបំពេញ​ទស្សនកិច្ច​ការងារ​នៅខេត្ត Ninh Binh

(VOVWORLD) - នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទៅទស្សនា និងសិក្សាមូលដ្ឋានសេដ្ឋកិច្ច-សង្គម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនរបស់ខេត្ត Ninh Binh។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញបំពេញ​ទស្សនកិច្ច​ការងារ​នៅខេត្ត Ninh Binh - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ពិនិត្យគម្រោងសាងសង់ផ្លូវខាងកើត-ខាងលិច។ រូបថត៖ VOV

ក្នុងកម្មវិធីការងារនៅខេត្ត Ninh Binh នារសៀលថ្ងៃទី២៨ ឧសភា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទៅទស្សនា និងសិក្សាមូលដ្ឋានសេដ្ឋកិច្ច-សង្គម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនរបស់ខេត្ត Ninh Binh។

អញ្ជើញទៅទស្សនាក្រុមហ៊ុនភាគហ៊ុនម្ហូបអាហារនាំចេញ Dong Giao (Doveco) លោកនាយករដ្ឋមន្ត្រីមានគោលបំណងថាកម្មករ និងពលកររួមជាមួយក្រុមហ៊ុនបន្តវិនិយោគលើយន្តការ កែលម្អវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបង្កើនផលិតភាពការងារ បង្កើនទិន្នផល  កែលម្អគុណភាព បន្តកសាងពាណិជ្ជសញ្ញា ពង្រីកទីផ្សារ រៀបចំផែនការសម្រាប់ការអភិវឌ្ឍតំបន់វត្ថុធាតុដើម វិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍន៍ផលិតកម្មខ្នាតធំ ព្រមទាំង បន្តកថែទាំជីវភាពខាងស្មារតីជូនកម្មាភិបាល និងកម្មករ។

នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្យ និងផ្តល់កាដូដល់អង្គភាពសាងសង់គម្រោងផ្លូវខាងកើត-ខាងលិចនៃខេត្ត Ninh Binh (ដំណាក់កាលទី ១) ផ្លូវសំខាន់ពីខាងកើតទៅខាងលិចនៃខេត្ត Ninh Binh ឆ្លងកាត់ស្រុកក្រុងចំនួន ៤ គឺ Kim Son, Yen Mo, Tam Diep និង Nho Quan តភ្ជាប់ជាមួយផ្លូវល្បឿនលឿនខាងជើង ខាងត្បូងប៉ែកខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ