នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

(VOVWORLD) - ក្រោយរយៈពេល ៣០ឆ្នាំនៃការស្វែងរកមាគ៌ាសង្គ្រោះប្រទេសជាតិ នៅឆ្នាំ ១៩៤១ លោកបានវិល ត្រឡប់មកស្រុកកំណើតវិញ ដឹកនាំបដិវត្តន៍វៀតណាម អនុវត្តន៍បដិវត្តន៍ខែសីហាដោយជោគជ័យ ផ្តល់កំណើតដល់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (បច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម)។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ - ảnh 1លោកនាយករដ្ឋមន្ត្រីអញ្ជើញទៅទស្សនាការតាំងពិព័រណ៌ “សៃហ្គន (ទីក្រុងហូជីមិញ) នៅដើមសតវត្សរ៍ទី២០ - ជាកន្លែងដែលយុវជន Nguyen Tat Thanh បានចាកចេញស្វែងរកមាគ៌ាសង្គ្រោះប្រទេស (រូបថត៖ VOV)

ក្នុងឱកាសរំលឹកខួបលើកទី ១១១ នៃការចាកចេញរបស់ប្រធានហូជីមិញ ដើម្បីស្វែងរកមាគ៌ាសង្គ្រោះប្រទេសជាតិ (៥ មិថុនា ១៩១១ - ៥ មិថុនា ២០២២) នាព្រឹកថ្ងៃទី ៥ មិថុនា នៅសារមន្ទីរហូជីមិញ (កំពង់ផែ Nha Rong) នៅខ័ណ្ឌទី៤ ទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូរដ្ឋាភិបាលបានអញ្ជើញអុជធូប និងដាក់កម្រងផ្ការំលឹកគុណូបការៈដ៏មហិមារបស់លោកប្រធានហូជីមិញ។

មុននេះ ១១១ឆ្នាំ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៩១១ ដោយបានឃើញការកេងប្រវ័ញ្ចយ៉ាងឃោរឃៅរបស់ពួកអាណានិគមនិយមនិងពួកសក្តិភូមិ ទុក្ខលំបាករបស់កម្មករ ពីកំពង់ផែ Nha Rong - កំពង់ផែ Saigon (ទីក្រុងហូជីមិញ) យុវជន Nguyen Tat Thanh - បានចាកចេញពីប្រទេសនៅលើកប៉ាល់ Admiral Latouche-Tréville ដោយចាប់ផ្តើមដំណើរស្វែងរកមាគ៌ារំដោះប្រទេសជាតិ។ ក្រោយរយៈពេល ៣០ឆ្នាំនៃការស្វែងរកមាគ៌ាសង្គ្រោះប្រទេសជាតិ នៅឆ្នាំ ១៩៤១ លោកបានវិលត្រឡប់មកស្រុកកំណើតវិញ ដឹកនាំបដិវត្តន៍វៀតណាម អនុវត្តន៍បដិវត្តន៍ខែសីហាដោយជោគជ័យ ផ្តល់កំណើតដល់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (បច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម)។

នាព្រឹកនេះផងដែរ នៅសារមន្ទីរហូជីមិញ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធាន Ton Duc Thang ដែលជាយុទ្ធជនត្រួសត្រាយ  នៃចលនាបដិវត្តន៍កម្មករ។

បន្ទាប់មក លោកនាយករដ្ឋមន្ត្រីបានទៅទស្សនាការតាំងពិព័រណ៌ “សៃហ្គន (ទីក្រុង ហូជីមិញ) នៅដើមសតវត្សរ៍ទី ២០ - កន្លែងដែលយុវជន Nguyen Tat Thanh បានមកនិងស្វែងរកមាគ៌ាសង្គ្រោះប្រទេសជាតិ” នៅបរិវេណសារមន្ទីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ