នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អំពាវនាវឲ្យប្រជាជនវៀតណាមទាំងអស់ចុះឈ្មោះបរិច្ចាគសរីរាង្គ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ឧសភា នៅមន្ទីរពេទ្យមិត្តភាព Viet Duc (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបំផុស “ចុះឈ្មោះបរិច្ចាគសរីរាង្គដើម្បីសង្គ្រោះជីវិតមនុស្ស”។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អំពាវនាវឲ្យប្រជាជនវៀតណាមទាំងអស់ចុះឈ្មោះបរិច្ចាគសរីរាង្គ |
ថ្លែងមតិក្នុងពិធីនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការបរិច្ចាគសរីរាង្គ គឺជាអំណោយដ៏មានតម្លៃបំផុតដែលមនុស្សម្នាក់អាចផ្តល់ដល់អ្នកដទៃ។ នៅវៀតណាម មនុស្សរាប់ពាន់នាក់បានទទួលការវះកាត់ប្តូរសរីរាង្គប្រកបដោយជោគជ័យ ហើយជីវិតរបស់ពួកគេត្រូវបានសង្គ្រោះ ដោយសារការចែករំលែក និងសេចក្តីសប្បុរសនៃដួងចិត្តដ៏ថ្លៃថ្នូ។ ពិធីបំផុសការចុះឈ្មោះបរិច្ចាកសរីរាង្គ ដើម្បីជួយសង្រ្គោះជីវិតមនុស្ស គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ប្រកបដោយអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្ហាញពីទំនៀមទម្លាប់វប្បធម៌ដ៏ល្អរបស់ប្រជាជនវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋានសហការគ្នាយ៉ាងជិតស្និទ្ធ ស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាពបន្ថែមទៀតក្នុងការងារផ្សព្វផ្សាយ
អត្ថន័យដ៏ថ្លៃថ្នូ និងកៀងគរប្រជាពលរដ្ឋឱ្យចុះឈ្មោះបរិច្ចាគសរីរាង្គ។ ក្នុងពិធី នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងថ្នាក់ដឹកនាំមន្ទីរ ក្រសួង ស្ថាប័ន អង្គភាពនានានៅមជ្ឈឹមបក្ស និងប្រជាជនមកពីគ្រប់មជ្ឈដ្ឋានបានចុះឈ្មោះបរិច្ចាគសរីរាង្គ បង្ហាញពីកាយវិការដ៏ស្រស់បំព្រង នាំ ចំនួនមនុស្សសរុបដែលបានចុះឈ្មោះដើម្បីបរិច្ចាគសរីរាង្គក្នុងឱកាសនេះដល់ ៣៨១២ នាក់ ដែលនាំមកនូវក្តីសង្ឃឹមដ៏ធំធេងដល់អ្នកជំងឺរាប់ម៉ឺននាក់ដែលត្រូវការការប្តូរសរីរាង្គ៕