នាយករដ្ឋមន្ត្រីលោក Shinzo Abe អញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូងមកបំពេញទស្សនកិច្ចនៅជប៉ុន

(VOVWORLD) -នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in មកបំពេញទស្សនកិច្ចនៅប្រទេសខ្លួន។
នាយករដ្ឋមន្ត្រីលោក Shinzo Abe អញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូងមកបំពេញទស្សនកិច្ចនៅជប៉ុន  - ảnh 1នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in 

យោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុននាថ្ងៃទី ៣ មេសាបានឲ្យដឹងថា៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in មកបំពេញទស្សនកិច្ចនៅប្រទេសខ្លួន មុនពេលប្រព្រឹត្តិទៅជំនួបកំពូលអន្តរកូរ៉េ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៧ មេសាខាងមុខ។ លោក Abe បាននាំចេញសំណើរនេះ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយលោក Moon Jae-in នាថ្ងៃទី ១៦ មិនា។

សេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីលោក Abe ត្រូវបាននាំចេញ បន្ទាប់ពីថ្នាក់ដឹកនាំជប៉ុន អញ្ជើញទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងនាខែកុម្ភៈ កន្លង ទៅដើម្បីចូលរួមពិធីបើក Olympic រដូវរងារ PyeongChang ២០១៨ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ