នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជិញអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព

(VOVWORLD) - នាថ្ងៃទី ១៦ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មិញ ជិញបានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីវាយតម្លៃយ៉ាងស៊ីជម្រៅលើការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្ររបស់វៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០២៥។

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជិញអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការងារការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព (រូបថត៖ VGP/Nhat Bac)

ឈរលើការវិភាគយ៉ាងស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ អំពីស្ថានភាពអន្តរជាតិ តំបន់ និងសមុទ្រខាងកើត ក៏ដូចជាតម្រូវការអភិវឌ្ឍន៍របស់ប្រទេសក្នុងស្ថានភាពថ្មី, លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងមូលដ្ឋាន បន្តច្បាមជាប់គោលមាគ៌ារបស់បក្សនិង គោលនយោបាយច្បាប់របស់រដ្ឋនាពេលខាងមុខ ក្នុងនោះមានសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងសេចក្តីសម្រេចចិត្ត លេខ៣៦ ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រវៀតណាមប្រកបដោយ ចីរភាព រហូតដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥; សេចក្តីសម្រេចចិត្តលេខ ៤៤ របស់រដ្ឋាភិបាល ស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី អនុវត្តយ៉ាងសកម្ម ប្រកបដោយប្រសិទ្ធភាព សម្រេចបាននូវលទ្ធផលសំខាន់ៗថ្មី និងជាក់ស្តែងបន្ថែមទៀតលើគ្រប់វិស័យ។

អាស្រ័យហេតុនេះ ក្រសួង មន្ទីរ អង្គភាព និងមូលដ្ឋានពាក់ព័ន្ធត្រូវប្រមូលផ្តុំធនធាន ជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រ ដែលតភ្ជាប់នឹងការធានាការពារជាតិនិងសន្តិសុខ ព្រមទាំងពង្រឹងសមត្ថភាពអនុវត្ត និងការពារអធិបតេយ្យភាព និងយុត្តាធិការ ដែនសមុទ្រ; ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ការ ពឹងផ្អែកលើខ្លួនឯង ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្ម និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើសមុទ្រស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

ទន្ទឹមនឹងនោះ ភាគីពាក់ព័ន្ធត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសារាចរណែនាំរបស់លេខាធិការដ្ឋាននិងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលស្តីពីការទប់ស្កាត់ និង បញ្ចប់ស្ថានការណ៍នៃកប៉ាល់នេសាទវៀតណាម ដែលបំពានបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការគ្រប់គ្រង (IUU) នៅក្នុងដែនទឹកបរទេស ដកកាតលឿងរបស់គណៈកម្មការអឺរ៉ុប (EC) ឲ្យបានឆាប់ៗ។ ទន្ទឹមនឹងនោះ អនុវត្តការងារឃោសនាឱ្យបានល្អ បង្កើនការយល់ដឹង និងការស្រុះចិត្តគំនិតក្នុងសង្គម និងប្រព័ន្ធនយោបាយទាំងមូលអំពីអត្ថន័យ តួនាទី និងសារៈសំខាន់នៃសមុទ្រខាងកើត - កិច្ចការកោះសមុទ្រ រួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅលើសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ