នាយករដ្ឋមន្ត្រីលោកNguyen Xuan Phucអញ្ជើញជាអធិបតីសម័យប្រជុំប្រចាំខែកុម្ភៈ
|
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសម័យប្រជុំប្រចាំខែកុម្ភៈ |
(VOVworld)-នាព្រឹកថ្ងៃទី១មិនានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត
ណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសម័យប្រជុំប្រចាំខែកុម្ភៈ។
នៅទីនេះ លោក Nguyen Xuan Phuc បានសំណូមពរឲ្យក្រសួងស្ថាប័ននានា គប្បី
មានការគ្រប់គ្រងយ៉ាងល្អសំដៅដោះស្រាយការលំបាកជួយអង្គភាពអាជីវកម្មនិងអនុ
វត្តឲ្យបានសម្រេចនូវគោលដៅទទួលបានកំណើន៦,៧%ដែលបានដាក់ចេញ។
លោក Nguyen Xuan Phuc បានក្រើនរំលឹកថា៖
“ខ្ញុំស្នើឲ្យរដ្ឋមន្ត្រីទាំងអស់ ជាពិសេសគឺក្រសួងពាក់ព័ន្ធទៅនឹងកំណើនធំៗដូច
ជាឧស្សាហកម្ម កសិកម្មនិងអភិវឌ្ឍន៍ជនបទ ធនាគាជាតិ ហិរញ្ញវត្ថុនិងផ្នែកមួយ
ចំនួនទៀត ត្រូវធ្វើយ៉ាងម៉េចដើម្បីធានាគោលដៅកំណើនដែលបានដាក់ចេញ។ មិន
ទទួលបានកំណើន មានន័យថា មិនអាចដោះស្រាយបានបញ្ហាការងារធ្វើ គ្មានកំ
ណើនគឺ មិនអាចប្រមូលបានថវិកា ហើយគ្មានកំណើនគឺកើតមានឡើងការចំណាយ
ហួសកម្រិតផងដែរ”៕