នាយករដ្ឋមន្ត្រីលោកPham Minh Chinh អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Qiang

(VOVWORLD) - ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៣និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ីនាព្រឹកថ្ងៃទី៦ខែកញ្ញានាយករដ្ឋមន្រ្តីលោកPham Minh Chinh បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិនលោកLi Qiang។
នាយករដ្ឋមន្ត្រីលោកPham Minh Chinh អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Qiang - ảnh 1នាយករដ្ឋមន្ត្រីលោកPham Minh Chinh អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Qiang

ក្នុងជំនួបនេះនាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបង្កើនការជួបប្រាស្រ័យជាប្រចាំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្លឹមសារនិងស៊ីជម្រៅ។នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថាវៀតណាមចាត់ទុកទំនាក់ទំនងជាមួយចិនជាជម្រើសយុទ្ធសាស្ត្រនិងជាអាទិភាពចម្បង; ទន្ទឹមនឹងនោះក្រសួងស្ថាប័ននានារបស់វៀតណាមកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធរបស់ចិនដើម្បីធ្វើសមកាលកម្មនិងអនុវត្តវិធានការជាច្រើនប្រកបដោយប្រសិទ្ធភាពសំដៅបញ្ជាក់អំពីទស្សនៈរួមសំខាន់ៗរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងប្រទេសទាំងពីរនាពេលខាងមុខ។

រីឯខ្លួនវិញនាយករដ្ឋមន្ត្រីចិនលោកLi Qiang បានស្វាគមន៍លោកនាយករដ្ឋមន្ត្រីPham Minh Chinh ដែលចូលរួមពិធីបើកពិព័រណ៍និងកិច្ចប្រជុំកំពូលពាណិជ្ជកម្មនិងវិនិយោគចិន-អាស៊ានលើកទី២០ (CAEXPO) នៅទីក្រុងណាននីងខេត្តក្វាងស៊ី; បានអះអាងនូវឆន្ទៈក្នុងការរក្សាការជួបប្រាស្រ័យកម្រិតខ្ពស់ជាប្រចាំដើម្បីមានការផ្លាស់ប្តូរកាន់តែស៊ីជម្រៅលើបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ទៅវិញទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ