នាយករដ្ឋមន្ត្រីលុចសំបួលោក Xavier Bettel បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOVWORLD) - នាយករដ្ឋមន្ត្រីលុចសំបួ លោក Xavier Bettel និងគណៈប្រតិភូជាន់ខ្ពស់ លុចសំបួ បានចាកចេញពីប្រទេសវៀតណាម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សន កិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៣ ដល់ទី៥ ឧសភា តបតាមការអញ្ជើញរបស់ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។
នាយករដ្ឋមន្ត្រីលុចសំបួ លោក Xavier Bettel អញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ច ជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។ (រូបថត៖ Trong Phu/VOV) |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីលុចសំបួ លោក Xavier Bettel បានអញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ច ជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថ លេខាលើឯកសារសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្ត្រផ្នែកហិរញ្ញវត្ថុបៃតងរវាង ក្រសួងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ; ជួបសន្ទនាជាមួយប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue; ទៅទស្សនាម ណ្ឌលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam និងសារមន្ទីរវិចិត្រសិល្បៈវៀតណាម។
ក៏ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម គណៈប្រតិភូ ជាន់ខ្ពស់លុចសំបួ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Xavier Bettel បានចូលរួមសកម្ម ភាពមួយចំនួននៅទីក្រុងហូជីមិញផងដែរ។
ក្នុងជំនួបពិភាក្សាការងារនិងជំនួបសន្ទនាទាំងអស់ ថ្នាក់ដឹកនាំនៃភាគីទាំងពីរ បានអះអាងនូវការប្តេជ្ញាចិត្តនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឈានចូលដំណាក់ កាលអភិវឌ្ឍន៍ថ្មី កាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្ដែង។ នាយករដ្ឋមន្ត្រី លុចសំបួបានឯកភាពអនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ដើម្បីបង្កើនការ ផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ; ជំរុញបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេង ទៀត ឲ្យឆាប់ផ្ដល់សច្ចាប័ណលើកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម - EU (EVIPA); គាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរវាង EU - វៀតណាមលើការ អភិវឌ្ឍរបរនេសាទប្រកបដោយចីរភាព និងគណៈកម្មាធិការអឺរ៉ុប (EC) ឆាប់ដកកាត លឿង IUU។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ទៀតដូចជា វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន ការជួបប្រាស្រ័យរវាង ប្រជាជននិងប្រជាជន ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការឆ្លើយតបទៅនឹងការប្រែ ប្រួលអាកាសធាតុ ជាដើម។ ភាគីទាំងពីរបានបញ្ជាក់នូវការបន្តការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីអង្គការអន្តរជាតិនានា។
ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងសារជាថ្មីនូវសារៈ សំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត មិនប្រើប្រាស់ ឬគំរាមកំហែងប្រើប្រាស់កម្លាំង ដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ៕