នាយករដ្ឋមន្ត្រីលីប៊ី Mustafa Abushagur ត្រូវបញ្ឈប់តំណែង
(TTX) /  
|
នាយករដ្ឋមន្ត្រីលីប៊ី Mustafa Abushagur ត្រូវបញ្ឈប់តំណែង |
TTX-នាថ្ងៃទី៧តុលា រដ្ឋសភាលីប៊ីបានបញ្ឈប់តំណែងនាយករដ្ឋមន្ត្រី
Mustafa Abushagur ក្រោយពេលមិនយល់ព្រមនឹងបញ្ជីរាយនាមគណៈរដ្ឋមន្ត្រីថ្មីដោយលោករូបនេះបានដាក់ជូនជាមួយសំលេងប្រឆាំងចំនួន១២៥និងសំលេងគាំទ្រចំនួន៤៤និងសំលេងអនុបវាទ។ បញ្ជីរាយនាមគណៈរដ្ឋមន្ត្រីថ្មីត្រូវបាន
នាយករដ្ឋមន្ត្រីលីប៊ី Abushagur បានដាក់ជូនរដ្ឋសភាប្រទេសនេះក្រោយពេលបញ្ជីរាយនាមគណៈរដ្ឋមន្ត្រីមុននោះដោយលើកដាក់ជូនត្រូវបានរដ្ឋសភា
បដិសេធនាថ្ងៃទី៤តុលានិងកាលកំណត់ចុងក្រោយ៧២ម៉ោងដោយរដ្ឋសភា
កំណត់បានអស់ធ្វើឲ្យលោកត្រូវប្រឈមមុខនឹងគ្រោះអាសន្នត្រូវបញ្ឈប់
តំណែង។ នាចុងខែកញ្ញា រដ្ឋសភាបានព្រមាននឹងបញ្ឈប់តំណែង
នាយករដ្ឋមន្ត្រី Abushagur ប្រសិនបើលោកមិនបង្កើតបានរដ្ឋាភិបាលមុន
ថ្ងៃទី៨តុលា។
តាមគំរោងរដ្ឋសភាលីប៊ីនឹងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីក្នុងរយៈពេលពី
៣ដល់៤សប្ដាហ៍ខាងមុខ៕
-TTX