នាយករដ្ឋមន្ត្រីលីប៊ី លោក Abdullah Al Thani ទទួលដំណែង


នាយករដ្ឋមន្ត្រីលីប៊ី លោក Abdullah Al Thani ទទួលដំណែង - ảnh 1
នាយករដ្ឋមន្ត្រីលីប៊ី លោក Abdullah Al Thani ទទួលដំណែង (Image: VNA)

(VOVworld) – នាថ្ងៃទី ២៨ កញ្ញា នាយករដ្ឋមន្ត្រីលីប៊ី លោក  Abdullah Al Thani រួមជាមួយគណៈរដ្ឋមន្ត្រីជាផ្លូវការបានធ្វើពិធីសច្ចាប្រណិធានបន្ទាប់ពីរដ្ឋសភានៃ ប្រទេសនេះបានអនុម័ត។ រដ្ឋាភិបាលថ្មីរបស់លីប៊ីរួមមានសមាជិកចំនួន ១៣ រូប
ក្នុងនោះ មានឧបនាយករដ្ឋមន្ត្រីចំនួន ៣ រូបនិងរដ្ឋមន្ត្រីចំនួន ១០ រូប។ រដ្ឋាភិបាលថ្មី គ្មានរដ្ឋមន្ត្រីក្រសួងប្រេងទេ ដោយសារ ផ្នែកប្រេងឧស្ម័ន្ធនឹងត្រូវបានគ្រប់គ្រងដោយ សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធជាតិលីប៊ី។ ប្រធានអគ្គសេនាធិការនឹងគ្រប់គ្រងកងទ័ពនៃ
ប្រទេសនេះ ដោយហេតុនេះ លីប៊ីគ្មានរដ្ឋមន្ត្រីក្រសួងការពារប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ