នាយករដ្ឋមន្ត្រីវៀតណានិងជប៉ុនចូលរួមសន្និសីទកាសែតបន្ទាប់ពីកិច្ចចរចារ
(VOVWORLD) -ក្នុងក្រខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុនរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោកNguyen Xuan Phuc នារសៀលថ្ងៃទី៦មិថុនា នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc អញ្ជើញជួបចរចារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe ។
បន្ទាប់ពីកិច្ចចរចារ រដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញជួបសំណេះ សំណាលជាមួយសារព័ត៌មាន ជូនដំណឹងអំពីលទ្ធផលយ៉ាងល្អប្រសើរដែលទទួល បានពីកិច្ចចរចារ។ អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើជោគជ័យនៃលទ្ធផលទទួលបានរវាងនាយករដ្ឋមន្ត្រី ទាំងពីររូបដោយឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍រួមប្រកបនូវមនសិការសំខាន់ៗ ជាច្រើនស្តីពីទិសដៅនិងវិធានការធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធ សាស្ត្របើកទូលាយរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីវៀតណាមបានលើក ច្បាស់ថា៖
“ភាគីទាំងពីរបានឯកភាពពង្រឹងការជឿទុកចិត្តនយោបាយ។វៀតណាមសូម អះអាងថា ចាត់ទុកជប៉ុនជាដៃគូសំខាន់ជួរមុខនិងយូរអង្វែង។ ភាគីទាំងពីរបានផ្លាស់ ប្តូរលើវិធានការនិងដំណោះស្រាយជាក់ស្តែងជាច្រើន សំដៅជម្រុញនិងតភ្ជាប់ខឿន សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ជាពិសេសបង្កើនការតភ្ជាប់ការវិនិយោគពីជប៉ុនចូលមក វៀតណាម”។
នាយករដ្ឋមន្ត្រីវៀតណាលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shizo Abe ចូលរួមសន្និសីទកាសែតបន្ទាប់ពីកិច្ចចរចារ
|
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសម្តែងនូវការយកចិត្ត ទុកដាក់លើកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យសន្តិសុខ-ការពារជាតិ ។ ជាពិសេស ជប៉ុននឹងជួយឧបត្ថម្ភវៀតណាមលើកកំពស់សមត្ថភាពអនុវត្តច្បប់លើ សមុទ្រតាមរយៈការផ្តល់នាវាយាមល្បាតថ្មី។
“ខ្ញុំបានសម្តែងនូវគោលគំនិតរបស់ខ្លួនគឺជប៉ុននឹងជួយឧបត្ថម្ភវៀតណាមលើ គ្រប់វិស័យសម្រាប់ជោគជ័យយ៉ាងល្អប្រសើរនៃសន្និសីទជាន់ខ្ពស់ APEC នៅទីក្រុង Da Nang នាខែវិច្ឆិកាខាងមុខ។ ប្រទេសទាំងពីរនឹងរឹតបន្តឹងកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចយ៉ាងឆាប់ៗកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក TPP ក៏ដូចជាដើម្បីអនុ វត្តកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យក្នុងតំបន់ RCEP ប្រកបដោយគុណភាព ខ្ពស់”
ស្តីពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រី លោក Abe បានចែករំលែកនូវទស្សនជាមួយសមភាគី Nguyen Xuan Phuc អំពីសារសំខាន់នៃការជួបសន្ទនារវាង ប្រទេសពាក់ព័ន្ធនានា ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក៏ដូចជា ទប់ស្កាត់ ការ ផ្លាស់ប្តូរសភាពដើមឯកតោភាគីផងដែរ៕