នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ជួបជាមួយប្រធានសភាប្រឹក្សា នយោបាយប្រជាជនទូទាំងប្រទេសចិន លោក Wang Huning

(VOVWORLD) - កាលពីថ្ងៃទី ២៧ មិថុនា នៅទីក្រុងប៉េកាំង នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានជួបជាមួយសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ មជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក Wang Huning។

នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ជួបជាមួយប្រធានសភាប្រឹក្សា នយោបាយប្រជាជនទូទាំងប្រទេសចិន លោក Wang Huning - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានជួបជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក Wang Huning។ (រូបថត៖ VOV)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរបន្តរក្សាការផ្លាស់ប្តូរ ការជួបប្រាស្រ័យជាន់ខ្ពស់ជាប្រចាំ; ពង្រីកកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន រៀបចំបានល្អនូវសកម្មភាពជួបប្រាស្រ័យមិត្តភាព ជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន មហោស្រពយុវជន វេទិការប្រជាជន ជាដើម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ រណសិរ្សមាតុភូមិវៀតណាមនិងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បង្កើនការផ្លាស់ប្តូរបទពិសោធន៍ ដើម្បីរួមគ្នាពង្រីកឲ្យបានល្អបំផុត និងមានប្រសិទ្ធភាព បំផុតនូវតួនាទីនៃអង្គការរណសិរ្ស/សភាប្រឹក្សានយោបាយប្រជាជន ក្នុងជីវភាព នយោបាយនៃប្រទេសនីមួយៗ។
រីឯខ្លួនវិញ លោក Wang Huning បានសង្កត់ធ្ងន់ថា ចិនជានិច្ចកាលចាត់ទុកវៀត ណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយការទូតជាមួយអ្នកជិតខាង ត្រៀមខ្លួន ជាស្រេចរួមជាមួយវៀតណាម បង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្រ ជំរុញទំនាក់ទំនងរវាង បក្សទាំងពីរ ប្រទេសទាំងពីរ ឲ្យអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរអង្វែង។ សភាប្រឹក្សា នយោបាយប្រជាជនទូទាំងប្រទេសចិន គាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើនការជួប ប្រាស្រ័យរវាងប្រជាជននិងប្រជាជន; ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជ កម្ម ការវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍; លើកកំពស់កិច្ចសហ ប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ