នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន - កូរ៉េខាងត្បូង

(VOVWORLD) - នេះក៏ជាឱកាសសម្រាប់កូរ៉េខាងត្បូងធ្វើការបូកសុរបការអនុវត្តគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី របស់ប្រធានាធិបតីលោក Moon Jae-in។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន - កូរ៉េខាងត្បូង - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីក្រុងប៊ូសាន នៃប្រទេសកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃទំនាក់ទំនងសន្ទនាអាស៊ាន-កូរ៉េខាងត្បូង។

កិច្ចប្រជុំមានពីរវគ្គ ដែលជាឱកាសសម្រាប់មេដឹកនាំនៃបណ្ដាប្រទេសអាស៊ាន និងកូរ៉េខាងត្បូងធ្វើការបូកសរុបនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងរយៈពេល ៣០ ឆ្នាំ កន្លងទៅ ព្រមទាំងលើកទិសដៅសហប្រតិបត្តិការថ្មីរវាងភាគីទាំងពីរនាពេលអនាគត។ នេះក៏ជាឱកាសសម្រាប់កូរ៉េខាងត្បូងធ្វើការបូកសុរបការអនុវត្តគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី របស់ប្រធានាធិបតីលោក Moon Jae-in។ គោលដៅមួយនៃគោលនយោបាយនេះគឺលើកកម្ពស់ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ