នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជួបជាមួយប្រធានាធិបតីហ្វីលីពីន
(VOVWORLD) -នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានផ្លាស់ប្ដូរមតិជាក់ស្ដែង លើវិស័យសហប្រតិបត្តិការសំខាន់ៗ រួមមាន ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ កិច្ចសហប្រតិបត្តិការសមុទ្រ និងថាមពលជាដើម។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជាមួយប្រធានាធិបតីហ្វីលីពីន លោក Rodrigo Roa Duterte |
នាថ្ងៃទី ១១ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មានជំនួបទ្វេភាគីជាមួយប្រធានាធិបតីហ្វីលីពីន លោក Rodrigo Roa Duterte ក្នុងឱកាសចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ អាស៊ាន (ALG) និងកិច្ចប្រជុំប្រចាំឆ្នាំ នៃមូលនីធិរូបីយវត្ថុអន្តរជាតិ (IMF) - ធនាគារពិភពលោក (WB) របស់មូលនិធិរូបិយវត្ថុអន្ដរជាតិនៅ ទីក្រុង Bali ប្រ ទេសឥណ្ឌូនេស៊ី។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានផ្លាស់ប្ដូរមតិជាក់ស្ដែង លើវិស័យសហប្រតិបត្តិការសំខាន់ៗ រួមមាន ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ កិច្ចសហប្រតិបត្តិការសមុទ្រ និងថាមពលជាដើម។ ភាគីទាំងពីរបានឯកភាពគ្នាសុក្រឹតកម្មវិធីធ្វើសកម្មភាពវៀតណាម - ហ្វីលីពីនដំណាក់កាលពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣យ៉ាងឆាប់ៗ សំដៅបង្កើតមូលដ្ឋានអំណោយផល ជំរុញកិច្ចសហប្រតិបត្តិការ នាពេលខាងមុខ ព្រមទាំងរួមសហការគ្នាយ៉ាងជិតស្និទ្ធិ សំដៅអនុវត្តន៍រាល់យន្តការសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ ជាពិសេសគឺគណកម្មការសហប្រតិបត្តិការទ្វេភាគី និងគណកម្មការចម្រុះ ស្ដីពីបញ្ហាសមុទ្រ និងមហាសាគរ។ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងអំពីសារៈសំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការអំពីបញ្ហានៅលើសមុទ្រ ហើយបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកនេសាទនៃប្រទេសទាំងពីរក្នុងការនេសាទត្រីដោយស្របច្បាប់ សុវត្ថិភាព និង និរន្តរភាពផងដែរ៕