នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួប ថ្នាក់ដឹកនាំ​កម្ពុជា​និងឡាវ ដែលអញ្ជើញមកគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋ លោក Le Duc Anh

(VOVWORLD) -តាងនាមបក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាលនិងប្រជាជនកម្ពុជានិងឡាវ ដែលបានចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់អតីតប្រធានរដ្ឋ លោក Le Duc Anh ជាពិសេសគឺបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មកចូលរួមពិធីបុណ្យសពថ្នាក់ជាតិ ដោយបង្ហាញពីទំនាក់ទំនងអ្នកជិតខាងជិតស្និទ្ធ រួមសុខរួមទុក្ខជាមួយគ្នាទៅវិញទៅមក។

នាល្ងាចថ្ងៃទី ២ ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ឡាវ ដែលដឹកនាំដោយសមាជិកការិយាល័យនយោបាយ និងជាប្រធានមជ្ឈិមរណសិរ្សឡាវកសាងប្រទេស លោកSaysomphone Phomvihane ដែលបានអញ្ជើញមកគោរពវិញ្ញាក្ខ័ន្ធ
អតីតប្រធានរដ្ឋ លោក Le Duc Anh។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួប ថ្នាក់ដឹកនាំ​កម្ពុជា​និងឡាវ ដែលអញ្ជើញមកគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋ លោក Le Duc Anh - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាឱកាសអញ្ជើញមកចូលរួមពិធីបុណ្យសពថ្នាក់ជាតិ អតីតប្រធានរដ្ឋ លោក Le Duc Anh

ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងនិងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះមរណភាពរបស់ អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ លោក Le Duc Anh។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា លោក Le Duc Anh ជាមិត្តដ៏ជិតស្និទ្ធមួយរូប ជាសមមិត្តមួយរូបដែលមានគុណបំណាច់ជួយរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួប ថ្នាក់ដឹកនាំ​កម្ពុជា​និងឡាវ ដែលអញ្ជើញមកគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋ លោក Le Duc Anh - ảnh 2 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយលោក Saysomphone Phomvihane សមាជិកការិយាល័យនយោបាយនិងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងប្រទេស ដែលអញ្ជើញចូលរួមពិធីបុណ្យសពអតីតប្រធានរដ្ឋ លោក Le Duc Anh 

ចំណែកឯប្រធានមជ្ឈិមរណសិរ្សឡាវកសាងប្រទេស លោក Saysomphone Phomvihane បានគោរពផ្ញើរសេចក្តីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតរបស់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងរណសិរ្សឡាវកសាងប្រទេស ជូនចំពោះបក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាលនិងរណរិស្សមាតុភូមិវៀតណាម ចំពោះមរណភាណរបស់អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh។ លោក Saysomphone Phomvihane បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏ថ្លៃថ្លារបស់លោក Le Duc Anh ក្នុងបុព្វហេតុបដិវត្តន៍របស់បក្សនិងប្រជាជនវៀតណាម ក៏ដូចជាការកសាង ពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។

តាងនាមបក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាលនិងប្រជាជនកម្ពុជានិងឡាវ ដែលបានចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់អតីតប្រធានរដ្ឋ លោក Le Duc Anh ជាពិសេសគឺបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មកចូលរួមពិធីបុណ្យសពថ្នាក់ជាតិ ដោយបង្ហាញពីទំនាក់ទំនងអ្នកជិតខាងជិតស្និទ្ធ រួមសុខរួមទុក្ខជាមួយគ្នាទៅវិញទៅមក។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងជាថ្មីម្តងទៀតថា  វៀតណាមយកចិត្តទុកដាក់ពិសេស ដល់ទំនាក់ទំនងអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា; ទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។ លើកពីនេះទៅទៀត លោក Nguyen Xuan Phuc បានឯកភាពសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ ដើម្បីនាំទំនាក់ទំនងវៀតណាម - កម្ពុជា, វៀតណាម - ឡាវបន្តអភិវឌ្ឍន៍យ៉ាងទូលំទូលាយថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ