នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីសុខាភិបាល និងសុខមាលភាពមនុស្ស

(VOVWORLD) -នាល្ងាចថ្ងៃទី ២៤ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីសុខាភិបាលនិងសុខមាលភាពមនុស្សអាមេរិក លោក Thomas Price ។ 
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីសុខាភិបាល និងសុខមាលភាពមនុស្ស - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីសុខាភិបាល និងសុខមាលភាពមនុស្សអាមេរិក

នាល្ងាចថ្ងៃទី ២៤ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីសុខាភិបាលនិងសុខមាលភាពមនុស្សអាមេរិក លោក Thomas Price ។ នៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថារដ្ឋាភិបាលវៀតណាមវាយតម្លៃខ្ពស់កិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភរបស់រដ្ឋាភិបាលអាមេរិកលើវិស័យសុខាភិបាល។ រដ្ឋាភិបាលវៀតណាមក៏បានកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែងក្នុងដំណើរការសហប្រតិបត្តិការលើវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ ជាពិសេសគឺការជួយឧបត្ថម្ភរបស់ឯកអគ្គរដ្ឋទូត ស្ថានទូតអាមេរិកប្រចាំនៅវៀតណាម និងបណ្ដាអង្គការក្រៅរដ្ឋាភិបាលអាមេរិកនៅអាមេរិក និងវៀតណាម។ លោកនាយករដ្ឋមន្ត្រី មានក្ដីជឿជាក់ថានាពេលខាងមុខ ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសុខាភិបាលប្រពៃណីរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍ដ៏ល្អប្រសើរប្រកបដោយប្រសិទ្ធភាពថែមទៀត ជាពិសេសលើវិស័យសហប្រតិបត្តិការប្រពៃណីដូចជា៖ បង្ការប្រឆាំង HIV/AIDS បង្ការប្រឆាំងជំងឺគ្រុនផ្តាសាយ និងសន្តិសុខសុខាភិបាលសកលលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ