នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ធ្វើជាសាក្សី ក្នុង​ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សាររវាងវៀតណាម និងចិន

(VOVWORLD) -នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំ ក្រសួងស្ថាប័ននានារបស់វៀតណាម និងចិនបានចូលរួមពិរីរំលឹកខួបលើកទី ៥ ទិវាក្រុមហ៊ុនអាកាសចរណ៍ Vietjet បើកជើងហោះហើរទៅកាន់ប្រទេសចិន។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ធ្វើជាសាក្សី ក្នុង​ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សាររវាងវៀតណាម និងចិន - ảnh 1 ទិដ្ឋភាពនៃពីធីចុះហត្ថលេខា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមវេទិកាជាន់ខ្ពស់ស្ដីពីកិច្ចសហប្រតិបត្តិការ " ខ្សែក្រវ៉ាត់ - ផ្លូវ" លើកទី ២ នៅទីក្រុងប៉េកាំងប្រទេសចិននោះ នារលៀលថ្ងៃទី ២៥ ខែមេសានាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សារ ការប្រើប្រាស់ចំណីអាហារ កសិផល ទឹកដោះគោ និងរាល់ផលិតផលធ្វើពីទឹកដោះគោអនាម័យ សរីរាង្គរវាងសម្ព័ន្ធក្រុមហ៊ុន TH ជាំមួយដៃគូ Wuxi Jinqiao International Food City- អង្គភាពដែលមានកម្មសិទ្ធិ មជ្ឈមណ្ឌលទំនិញដ៏ធំបំផុតរបស់ប្រទេសចិន។

ពិធីចុះហត្ថលេខារវាងសម្ព័ន្ធក្រុមហ៊ុន TH និងដៃគូចិន គឺជាការបោះជំហានជាក់ស្ដែងមួយ ក្នុងគោលការណ៍សហប្រតិបត្តិការពាណិជ្ជកម្មរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្រមទាំងទាញយកឱកាសពង្រីកទីផ្សារ នៅពេលពិធីសារស្តីពីការ នាំចេញផលិតផលទឹកដោះគោរបស់វៀតណាមទៅកាន់ទីផ្សារចិនត្រូវបានចុះហត្ថលេខាជាផ្លូវការ។

នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំ ក្រសួងស្ថាប័ននានារបស់វៀតណាម និងចិនបានចូលរួមពិរីរំលឹកខួបលើកទី ៥ ទិវាក្រុមហ៊ុនអាកាសចរណ៍ Vietjet បើកជើងហោះហើរទៅកាន់ប្រទេសចិន។

អញ្ជើញថ្លែងនៅទីនេះ រដ្ឋមន្ត្រីក្រសួងចរចរណ៍ និងដឹកជញ្ជូនវៀត ណាម លោក Nguyen Van The បានឲ្យដឹងថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនអ្នកដំណើរលើវិស័យអាកាសចរណ៍របស់វៀតណាមបានកើនឡើង ២០ % ក្នុងនោះក្រុមហ៊ុន VietJet គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឯកជន ដែលបានធ្វើសកម្មភាពប្រកបដោយជោគជ័យ។ ថ្នាក់ដឹកនាំ Vietjet បានឲ្យដឹងថា Vietjet មិនត្រឹមតែជំរុញការអភិវឌ្ឍផ្នែកអាកាសចរណ៍វៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្សព្វផ្សាយរូបភាព និងផលិតផលរបស់វៀតណាមទៅកាន់ទីផ្សារអន្តរជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ