នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូល ASEM 12
(VOVWORLD) -ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអស៊ីអ៊ឺរ៉ុបលើកទី ១២ (ASEM 12) ដំណើរទស្សកិច្ចការងារនៅ សហភាពអឺរ៉ុប (EU) និងដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រប៊ែលហ្សិករបស់លោកនាយករដ្ឋមន្ត្រីបានបិទបញ្ចប់ប្រកបដោយជោគជ័យ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងថ្នាក់ដឹកនានាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ASEM 12 |
នារសៀលថ្ងៃទី ១៩ ខែតុលា (តាមម៉ោងតំបន់) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចាកចេញពីទីក្រុងព្រុចសែល អញ្ជើញទៅកាន់ Copenhagen ដើម្បីចូលរួមកិច្ចប្រជុំកំពូលភាពជាដៃគូ ដើម្បីកំណើនបៃតង និងគោលដៅសកលដល់ឆ្នាំ ២០៣០ (P4G) និងបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រដាណឺម៉ាក។
ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអស៊ីអ៊ឺរ៉ុបលើកទី ១២ (ASEM 12) ដំណើរទស្សកិច្ចការងារនៅ សហភាពអឺរ៉ុប (EU) និងដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រប៊ែលហ្សិករបស់លោកនាយករដ្ឋមន្ត្រីបានបិទបញ្ចប់ប្រកបដោយជោគជ័យផងដែរ៕